ជួយគាត់ផង គាត់ជាមនុស្សមានសមត្ថភាពខ្លាំងណាស់ ព្រោះតែជម្ងឺ Depression ធ្វើឲ្យរូបគាត់ធ្លាក់ខ្លួនក្លាយជាអ្នកសុំទាន

បើនិយាយដល់ជំងឺបាក់ទឹកចិត្ត ឬហៅតាមភាសាអង់គ្លេស (Depression) វិញនោះ ប្រិយមិត្ដដែលជាអ្នកចូលចិត្ដប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់បានលឺពាក្យមួយនេះជារៀងរាល់ថ្ងៃរួចមកហើយ ហើយក៏ប្រហែលជាគិតថា ជំងឺប្រភេទនេះវាគ្រាន់តែ ជាបញ្ហាតូចតាចគ្មានអ្វី ដែលត្រូវព្រួយបារម្ភនោះទេ។

មិនដូច្នេះនោះឡើយ ជំងឺបាក់ទឹកចិត្ត ជាប្រភេទជំងឺម្យ៉ាង ដ៏កាចសាហាវលើសពីអ្វី ដែលយើងធ្លាប់ដឹងនឹងលឺថែមទៀតផង ប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះវា វានឹងធ្វើឲ្យបុគ្គលនោះ មានអារម្មណ៍សោកសង្រេងយ៉ាងធ្ងន់ធ្ងរ លែងមានចំណាប់អារម្មណ៍ទៅលើការរស់នៅប្រចាំថ្ងៃ រហូតអាចឈានទៅដល់ការសម្លា ប់ ខ្លួនក៏ថាបាន។

ជាក់ស្ដែង ដូចកាលពីយប់ម្សិលមិញនេះ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ វីដេអូមួយត្រូវបានមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏យ៉ាងខ្លាំង និងបាននាំគ្នាស៊ែរចែករំលែករហូតជិតដល់១មុឺងដងឯណោះ ស្ដីពីបុរសម្នាក់ ដែលបានអះអាងខ្លួន ជាអ្នកសុំទាន ប៉ុន្ដែចំណោះដឹងរបស់គាត់វិញ គឺពិតជាពិសេស និងល្អខ្លាំងតែម្ដង។

ក្នុងនោះដែរ វីដេូដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកផេកឈ្មោះ KSR Printing ត្រូវបានបុរសជាអ្នកសុំទានរូបនោះ ជូនពរដល់រូបគាត់ ដោយមានខ្លឹមសារថា៖”សូមជូនពរដល់ប្អូនទាំងពីរនាក់ មានការលក្ខណៈឯករាជ្យគំនិត សណ្ដាប់ធ្នាប់ចិត្ដ និងវិន័យអារម្មណ៏” បុរសសុំទានរូបនេះ ក៏បានធ្វើការបកស្រាយអត្ថន័យ នៃពាក្យជូនពរនេះថា៖

ទី១ ឯករាជ្យគំនិត គឺជាការចាប់ផ្ដើមមានភាពជឿជាក់នៅលើខ្លួនយើងឡើងវិញ ហើយយើងមិនត្រូវឲ្យអ្វីៗទាំងអស់ មកជំពាក់ជំពិនជាមួយការគិតរបស់យើង ដែលយើងមិនដឹងថា ត្រូវធ្វើអី ឬមិនត្រូវធ្វើអីនោះទេ ដូច្នេះហើយ ការស្ដាប់ និងការជឿជាក់ ត្រូវបានផ្ដើមពីចិត្ដរបស់យើងមក អោយខួរក្បាល ល្អបំផុតសម្រាប់សតិរបស់យើង។

ទី២ សណ្ដាប់ធ្ឋាប់ចិត្ដ គឺចិត្ដរបស់មនុស្សម្នាក់ៗ ភាគច្រើនមានភាពឆេវឆៅ ឬក៏គិតអីមិនល្អ ដែលបណ្ដាលធ្វើឲ្យយើងគេងមិនលក់ទេ ក៏ប៉ុន្ដែបើយើងចេះរៀបចិត្ដវិញនោះ ទោះបីយើងត្រូវឆ្នោត ១លានដុល្លារក៏ដោយ ក៏យើងនៅតែអាចធ្វើការរបស់យើង នៅម៉ោងធ្វើការបាននោះដែរ។

ទី៣ វិន័យអារម្មណ៏ បានន័យថា៖ អារម្មណ៏របស់មនុស្សយើងម្នាក់ៗ ច្រើនតែរវើលរវាយ ក៏ប៉ុន្ដែបើយើងរៀបវាអោយទៅជាវិន័យតែម្ដងនោះ ថាអាញមិនរវើលរវាយនោះ ខ្លាំងអីជាងអាញនោះ”។ ជាមួយគ្នានេះដែរ បុរសរូបនេះក៏បានបញ្ជាក់ថា កាលពីអតីតកាលរបស់ខ្លួនគឺ រូបលោកក៏ធ្លាប់ជា អ្នកBusiness មួយរូបដែលមានកេរ្ដិ៍ឈ្មោះម្នាក់ផងដែរ ប៉ុន្ដែក្រោយមក គាត់ក៏មានជំងឺ Depression កំរិតធ្ងន់ធ្ងរ តែគាត់មិនបានជ្រើសរើសយកវិធី សម្លា ប់ ខ្លួនយកមកប្រើប្រាស់នោះទេ ទើបដូច្នេះហើយ គាត់បានសម្រេចចិត្ដដើរសុំទានគេ យ៉ាងដូច្នេះតែម្ដង។

Related posts

Leave a Comment