បើកបង្ហាញមុខមាត់អ្នកថ្មីមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង សុទ្ធ បញ្ចកា បែរជាស៊ែរផុសចាស់ជាមួយ អេដវីន ព្រមទាំងពោលបែបនេះវិញថា…

ហ្វេសប៊ុក៖ បើទោះបីជារឿងរ៉ាវរបស់តារាសម្តេង អេដវីន និង អតីតមិត្តស្រី អ្នកនាង សុទ្ធ បញ្ចកា បានដើរដល់ផ្លូវបំបែក និង ត្រូវបានបញ្ចប់សព្វគ្រប់ទៅហើយក្តី ប៉ុន្តែជីវិតឯកជនរបស់អ្នកទាំង ២ ក៏នៅតែបន្តមានអ្នកលេងបណ្តាញសង្គមជាច្រើនចង់ដឹងផងដែរ ពោលគឺអ្នកនាង សុទ្ធ បញ្ចកា តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ អ្នកនាង សុទ្ធ បញ្ចកា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្រឡាំងកាងំអស់ និង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានបង្ហោះឲ្យបានដឹងថា ពេលនេះអ្នកនាងកំពុងតែបើកបេះដូងទទួលស្នេហ៍ថ្មីហើយ ដោយអ្នកនាងបានរកឃើញបុរសម្នាក់ត្រូវចិត្ត ណិង អាចមើលថែបេះដូងដែលកំពុងរងាកំព្រានេះឲ្យកក់ក្តៅឡើងវិញ ដោយបុរសម្នាក់នោះត្រូវបានគេស្គាល់ថាជាគ្រូពេទ្យចិត្តធម៌ម្នាក់ដែលល្បីលើបណ្តាញសង្គមហ្វេសប៊ុក និង ជាអ្នកដែលតែងតែយកអាសាអ្នកផង នោះគឺលោក ហ៊ាង រតនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពីបង្ហាញមុខអ្នកស្អំបេះដូងថ្មីទើបតែបានមួយថ្ងៃ ស្រាប់តែអ្នកនាង សុទ្ធ បញ្ចកា បានចែករំលែករូបភាពចាស់មួយសន្លឹកកាលពីឆ្នាំមុន ជាមួយអតីតមិត្តប្រុសគឺលោក អេដវីន ព្រមទាំងបានបញ្ជាក់ថា ប្រហែលនាងត្រូវរស់នៅម្នាក់ឯងវិញ ទើបអ្វីៗនឹងល្អ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារអមនឹងរូបភាពចាស់ ជាមួយនឹងលោក អេដវីន នោះ អ្នកនាង សុទ្ធ បញ្ចកា បានរៀបរា់ថា «បើគ្រប់យ៉ាងដូចអីដែលយើងគិត ចង់បានមែន លើលោកនេះប្រហែលមនុស្សជួបតែសុខមិនស្គាល់សុខហើយ ! គ្រប់យ៉ាងសល់ត្រឹមតែអនុស្សាវរីយ៍! រើសយកការនៅតែឯងប្រហែលជាជម្រើសដ៏ល្អបំផុត! ហត់នឹងតតាំង ហត់នឹងបកស្រាយ ហត់នឹងមនុស្សមួយចំនួន ! Be who u are panhchaka June . U’re in my memory but u’re not in my heart anymore !» ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment