ក្រោយឃើញរូបមួយសន្លឹកនេះហើយ ទើបដឹងថាអ៊ីណូ ចេះលេងស្ទីលតែងខ្លួន ឃ្យូដៗតាំងពីក្មេង

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយថា តារាចម្រៀងប្រុស អ៊ីណូ ដែលពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែសាងឈ្មោះល្បីល្បាញឡើងក្នុងសង្គមសិល្បៈ ជាមួយការចេញបទច្រៀង ក៏ដូចជាការបង្កើតស្ទើលតុបតែងខ្លួន និង ក្បាច់រាំប្លែងៗ ដែលទាក់ទាញមហាជនមកចាប់អារម្មណ៍លើរូបលោកកាន់តែខ្លាំងឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេដ៏ល្បីឈ្មោះរូបនេះ បច្ចុប្បន្នស្របពេលកាន់តែក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងសង្គមសិល្បៈ លោក ក៏កំពុងតែទទួលបានភាពជោគជ័យខ្លាំងជាមួយនឹងមុខជំនួញក្នុងដៃជាច្រើន ដែលរស់នៅសោយសុខជាមួយជីវិតយ៉ាងមានក្តីសុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នេះ តារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗជាច្រើននៅលើបណ្តាញសង្គមមានការភ្ញាក់ព្រឹតតែម្តង ក្រោយពីបានឃើញលោក បានទម្លាយរូបភាពមួយសន្លឹកដល់កម្រ ជារូបភាពគ្រួសាររបស់លោកតាំងពីនៅក្មេងតូច ប្រហែលជាមានអាយុជិត១ខួបដែលមើលទៅមានមុខមាត់ទ្រលុកទ្រលុនពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនោះ បន្ទាប់ពី លោក ទម្លាយរូបភាពនេះភ្លាម ធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា ពីរូបសម្រស់របស់លោក ដែលមិនត្រឹមស្រស់សង្ហាក្នុងពេលបច្ចុប្បន្ន គឺលោក មានមុខឃ្យូដតាំងពីតូចៗមកម៉្លេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment