ថាមែនៗ! សុទ្ធ បញ្ចកា នឹងធ្វើរឿងមួយនេះ ដើម្បីបញ្ជាក់សខ្មៅ កុំឱ្យថានាងក្បត់អេដវីន

នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ មុននេះបន្តិច អ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះសារមួយធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានសម្រេចចិត្តបង្ហាញមុខបុរសដែលនាងបានជ្រើសរើសមកស្អំបេះដូងដ៏កំព្រារងាឯការបស់នាង ឱ្យមានពន្លឺរស្មីឡើងវិញ ដោយបុរសរូបនោះត្រូវបានគេស្គាល់ថាជាគ្រូពេទ្យចិត្តធម៌មួយរូប គឺលោកគ្រូពេទ្យ ហ៊ាង រតនា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេចចិត្តបង្ហាញមុខអ្នកស្អំបេះដូងថ្មីនេះ អ្នកនាង សុទ្ធ បញ្ចកា បានសរសេររៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកជាភាសាអង់គ្លេសថា «Anyway u win my heart ! Thank for trying to protect , take care and love stop being sad m sure choosing u Heang Rottana» ដែលមានន័យជាភាសាខ្មែរថា «ទោះយ៉ាងណា អ្នកបានយកឈ្នះបេះដូងខ្ញុំហើយ! អរគុណដែលព្យាយាមការពារថែរក្សា និង ស្រឡាញ់ ឈប់ពិបាកចិត្ត ខ្ញុំប្រាកដជាជ្រើសរើសអ្នក ហ៊ាង រតនា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញការបង្ហោះពីអ្នកនាង សុទ្ធ បញ្ចកា រួចមិនបានប៉ុន្មានផង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង បណ្តាមិត្តភក្តិ អ្នកនាង សុទ្ធ បញ្ចកា ជាច្រើនបានចូលរួមអបអរសាទរ និង បានជូនពរឱ្យស្នេហ៍ថ្មីអ្នកនាង និង គ្រូពេទ្យចិត្តធម៌ខាងលើជួបតែសុភមង្គម ស្រឡាញ់គ្នាគ្មានថ្ងៃប្រែមួយជីវិត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីបង្ហោះបង្ហាញមុខគូស្នេហ៍ជាសាធារណៈពីអ្នកនាង សុទ្ធ បញ្ចកា រួចហើយនោះ អ្នកនាងក៏បានបង្ហោះសារមួយទៀត ដោយអ្នកនាងបាននិយាយថា នឹងធ្វើការបកស្រាយជុំវិញរឿងរ៉ាវនេះដល់មហាជនដែលកំពុងស្រឡាំងកាំងនឹងនាង ដោយសុខៗក៏ស្រាប់តែទម្លាយរឿងនេះឡើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង សុទ្ធ បញ្ចកា បានបញ្ជាក់បែបនេះលើហ្វេសប៊ុកថា «អ្នកឆ្ងល់ច្រើនណាស់ ! ហើយបើចង់ដឹងណាស់ ចាំរង់ចាំទស្សនា នា ម៉ោង ៧ យប់នេះ ! Live យប់ពេក ខ្លាចហួសម៉ោងគោចរណ៍ ជាប់គុក លូវហើយ! ហើយពេលខ្ញុំនិយាយអស់ហើយ ឈប់ឆ្ងល់ ហើយចេញពីការចេះដឹង រឿងជីវិតខ្ញុំទៀតណា! ព្រោះខ្ញុំមិនមែនតារា មិនមែនមនុស្សសាធារណៈ ខ្ញុំមានសិទ្ធិក្នុងការរស់នៅ និង សិទ្ធិជ្រើសរើសរបស់ខ្ញុំ! ឈប់យកជីវិតឯកជនខ្ញុំ ធ្វើជាប្រធានបទ! ខ្ញុំក៏ទ្រាំនឹងមនុស្សមួយចំនួនដែលនិយាយមិនចេះស្តាប់គ្នា គិតតែមួយជ្រុង! ក្បត់? អ្នកមិនមែនមនុស្សដែលនៅជិតខ្ញុំ មិនមែនអ្នកស្គាល់ខ្ញុំ អ្នកប្រហែលមិនដឹងទេថា ខ្ញុំស្រឡាញ់ និង លះបង់ដើម្បីគាត់ប៉ុនណា តែលទ្ធផលខ្ញុំទទួលបាន គឺការមិនទុកចិត្ត ឱ្យតែឈ្លោះ គឺទៅរកស្រី និង ផឹក មិនគិតខ្ញុំដេកចាំនៅផ្ទះរាល់យប់!!! ខ្ញុំនឹងព្យាយាមនិយាយឱ្យយល់សខ្មៅ នៅយប់នេះ! ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងដោះលែងជីវិតឯកជនខ្ញុំ» ៕ ប្រភព៖ popular

Related posts

Leave a Comment