នៅពីក្រោយភាពជោគជ័យ ជិន នារីរ័ត្ន រងទី ២ Miss Wisdom Cambodia បង្កប់រឿងយ៉ាងឈឺចាប់ ខណៈដែលឪពុក.ស្លា.ប់ ចំពេលកំពុងប្រឡង

ហ្វេសប៊ុក៖ ក្រោយពីបានបំពេញបេសកម្មរបស់ខ្លួនអស់រយៈពេល ១ ខែជាងមកនេះ កម្មវិធី Miss Wisdom Cambodia បានបញ្ចប់ទៅយ៉ាងរលូន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ ដោយបានស្វែងរកឃើញម្ចាស់កុដហើយ គឺបវរកញ្ញាតំណាងខេត្តបាត់ដំបង កញ្ញា ហុក សារិតុលា ដែលនឹងធ្វើកាត្រៀមខ្លួនទៅប្រកួតកម្មវិធី Miss Wisdom World នៅឯប្រទេសវៀតណាម នាខែវិច្ឆកា ឆ្នាំ២០២១ ខាងមុនេះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយកន្លងផុតអស់រយៈពេលជាងកន្លះខែមកហើយក្រោយពីការប្រកួតសម្រស់បវរកញ្ញាឆ្លាតវៃ Miss Wisdom Cambodia នេះ ក្នុងនោះសម្រាប់បេក្ខភាពជ័យលាភីក៏កំពុងហ្វឹកហាត់ និង បានត្រៀមខ្លួនក្នុងការចូលរួមទៅប្រកួតដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ បានធ្វើឲ្យមហាជន និង អ្នកគាំទ្រគ្រប់គ្នារំជួលចិត្តតាម គឺបវេរកញ្ញាលំដាប់រងទី ២ កញ្ញា ជិន នារីរ័ត្ន ដោយនាថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នេះ បានចេញមកបង្ហោះសារដ៏សែនឈឺចាប់របស់ខ្លួនអំឡុងពេលប្រកួត ដែលមហាជនម្នាក់ៗ បានអានហើយស្ទើរតែទប់ទឹកភ្នែកមិនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសារដ៏សែនរំជួលចិតនោះ នារីរ័ត្ន បានសរសេររៀបរាប់ថា៖ “បរវកញ្ញាគ្រប់គ្នាពេលទទួលបានម្គុដពួកគាត់រីករាយ ចំនែកខ្ញុំវិញពេលទទួលបានម្គុដប្រឹងសើច ញញឹមតែខាងក្រៅ ក្នុងចិត្តវិញទឹកភ្នែកហូរ តែខ្ញុំទ្រាំត្រូវធ្វើខ្លួនឲ្យរឹងមាំ ប្រាប់ខ្លួនឯងថាកុំយំ នាងខ្ញុំខំប្រឹងប្រែងដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួនឯងនិងគ្រួសារ នឹងអ្នកដែលនៅជុំវិញខ្លួនខ្ញុំចាំផ្ដល់កម្លាំងចិត្តឱ្យតែពេលកំពុងប្រកួតលោកប៉ាជាទីស្រលាញ់របស់ខ្ញុំគាត់បានលាចាកលោកចោលខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំបានមកចូលរួមបុណ្យ.ស.ព.លោកប៉ាបានតែ២ថ្ងៃ បុណ្យ៧ថ្ងៃលោកប៉ាក៏ខ្ញុំមិនបានចូលរួមដែរដោយជាប់ធ្វើការហ្វឹកហាត់ ពេលនោះដែរនាងខ្ញុំបានដាច់សរសៃរកែងជើងពេលកំពុងហ្វឹកហាត់ ទោះជានាងខ្ញុំឈឺហើមជើងពិបាកដើរយ៉ាងណាក៏នាងខ្ញុំប្រឹង ដើម្បីបំពេញក្តីស្រម៉ៃខ្លួនឯង និងលោកប៉ាដែរ តែប៉ុន្មានថ្ងៃសោះហេតុអីប៉ាមិនរងចាំមើលភាពជោគជ័យរបស់កូន ប៉ាតែងតែនិយាយថាចង់ឃើញកូនគ្រងឈុតតំណាងជាតិហេតុអីប៉ាមិនរងចាំមើលកូនគ្រងសិនប៉ា កូននឹកប៉ា កូនស្រលាញ់ប៉ាខ្លាំងណាស់ប៉ា”។

ទន្ទឹមនឹងឃើញ សាររៀបរាប់ពីអារម្មណ៍បាត់បង់មនុស្សជាទីស្រឡាញ់អំឡុងពេលខ្លួនប្រកួតបែបនេះ ពិតធ្វើឱ្យមហាជនម្នាក់ៗកើតក្ដីអាណិត និង រំជួលចិត្តតាមគ្រប់គ្នា ដោយមិននឹងស្មានថាមានរឿងនៅពីក្រោយខ្នងដ៏សែនសោកសៅចំពោះបវរកញ្ញាវ័យឆ្លាតលំដាប់រងលេខ ២ នេះដូច្នេះឡើយ ។ ដូចគ្នានោះ មហាជនអ្នកគាំទ្រក៏បានផ្ញើសារលើកទឹកចិត្តទៅកាន់នាងយ៉ាងច្រើន ព្រមទាំងអួតសរសើរនាងថាជានារីរឹងមាំម្នាក់មិនព្រមចុះចាញ់ ទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ ៕

Related posts

Leave a Comment