លើសពីអាណិត! ជិះកង់ហាលភ្លៀងពីស្រុក មកភ្នំពេញ ២ នាក់ឪពុកកូន សល់លុយត្រឹម ២០០០រៀល ចៃដន្យអីជួបអ៊ុំស្រីចិត្តបុណ្យ ចៀនប្រហិតឲ្យហូបដោយពុំយកប្រាក់ឡើយ

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ទើបតែកន្លងមកនេះ មានការចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញបុរសម្នាក់ និង កូនស្រីម្នាក់ជិះកង់តាំងពីស្រុកមកភ្នំពេញ ព្រោះគ្មានប្រាក់ ជួបអ៊ុំស្រីអ្នកលក់ប្រហិតចិត្តល្អ បានជូនប្រហិតបន្តិចបន្តួចញុំាដោយពុំយកប្រាក់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់អ៊ុំស្រី ស៊ឹម ជឹម ក៏បានរៀបរាប់ប្រាប់ឲ្យដឹងដែរថា៖ “គ្រាន់តែរាំងភ្លៀងបានបន្តិច មានពូម្នាក់នឹងកូនស្រីម្នាក់គាត់បានជិះកង់មកឈប់មុនរទះប្រហិតខ្ញុំ ហើយគាត់សួរប្រហិត1ចង្កាក់ប៉ុន្មាន ខ្ញុំក៏ប្រាប់គាត់ថា1ចង្កាក់1000៛ណាពូហើយគាត់សួរថា2000៛បានប៉ុន្មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង្កាក់ ខ្ញុំក៏ប្រាប់គាត់ថា2000៛បាន2ចង្កាក់ណាពូ ខ្ញុំក៏បានសួរគាត់ថា ជិះកង់មកពីទាំងភ្លៀងជាមួយកូន គាត់ក៏ប្រាប់ថា ទើបតែមកស្រុក ខ្ញុំក៏សួរវិញថា កុំប្រាប់ណា ថាពូជាមួយកូន ជិះកង់ទាំង2នាក់មកពីស្រុកមកភ្នំពេញ គាត់ក៏ឆ្លើយថាបាទ គាត់ថាគ្មានលុយលុយទេណាក្មួយ ចង់ជិះឡានមកដែល ពេល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលលឺពាក្យនេះ ខ្ញុំក៏បានរើសប្រហិត3ចង្កាក់ទៀតចៀនអោយគាត់ ខ្ញុំក៏ប្រហិតដែលចៀនឆ្អិនប្រគល់អោយគាត់ គាត់ប្រគល់លុយអោយខ្ញុំ ខ្ញុំក៏ប្រាប់គាត់វិញថា ទុកលុយនឹងវិញចុះណាពូថ្ងៃក្រោយបើពូចង់ញាំប្រហិតទៀតអាចមករកខ្ញុំទៀតបាន ខ្ញុំនឹងចៀនប្រហិតញាំទៀតដោយមិនគិតលុយ រួចហើយគាត់អរគុណខ្ញុំ រួចក៏ជិះកង់ទៅវិញកូន ថ្ងៃនេះទោះជាភ្លៀវលក់មិនដាច់មែន តែក៏សប្បាយចិត្ត ព្រោះបានធ្វើបុណ្យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ឱ្យផងថា អ៊ុំស្រីអ្នកលក់ប្រហិតដែលមានសណ្តានចិត្តមួយរូបនេះ គឺគាត់លក់នៅទីតាំងម្តុំក្បែរស្ពានអាកាស ៧ មករា។ នៅពេលថ្ងៃគាត់បម្រើការងារជាមន្ត្រីប៉ូលិសដែលធ្វើការនៅខណ្ឌទួលគោក។ ចំណែកឯ ពេលរសៀលគាត់លក់ប្រហិតដើម្បីជួយសម្រួលជីវភាព នៅទីតាំងខាងលើ៕

Related posts

Leave a Comment