មិនខ្វល់ពីការងារសិល្បៈ សុវណ្ណ រ៉ាផា និង នាយក្តី ងាកកើបលុយលើមុខជំនួញមួយនេះវិញ…

បើគិតមកដល់ពេលនេះរយៈពេលប្រមាណ ៨ ខែហើយ ដែលតារាសម្តែង សុវណ្ណ រ៉ាផា បានសម្រាលកូនប្រុសជាចំណងដៃស្នេហ៍ជាមួយនាយ ក្តី ដែលគេបានស្គាល់ថាជាបងធម៌របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយ ចឺម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសម្រាលកូនអស់ជាច្រើនខែហើយនោះ តារាសម្តែងស្រីខាងលើក៏ហាក់មិនទាន់បង្ហើបដំរួយវិលចូលសិល្បៈវិញឡើយ ស្របពេលស្វាមី គឺនាយ ក្តី ទើបតែប្រកាសផ្អាកពីអាជីពសិល្បៈកាលពីពេលថ្មីៗនេះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើទោះស្វាមីបានសម្រេចឈប់ពីសិល្បៈ រីឯភរិយាមិនទាន់វិលមកកាន់តំណែងជាតារាសម្តែងមែន តែគូស្វាមីភរិយាអ្នកសិល្បៈខាងលើនេះ ហាក់កំពុងមមាញឹកកើបលុយពីមុខរបររកស៊ីជាច្រើនរបស់ខ្លួន ដែលមាននៅក្នុងដៃដូចជា ភោជនីយដ្ឋាន ហាងលក់កង់ និង លក់សម្ភារតាមអនឡាញទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក មហាជនធ្លាប់តាមដានពីរឿងរ៉ាវឯកជនរបស់តារាប្រុសស្រីខាងលើនេះ ប្រាកដជាធ្លាប់បានដឹងហើយថា​ ក្រោយពីភ្ជាប់ពាក្យ និង មិនទាន់សម្រេចចិត្តដឹកដៃរៀបការតាមប្រពៃណីក៏ពិតមែន តែតារាសម្តែង សុវណ្ណ រ៉ាផា និង នាយ ក្តី ក៏បានទទួលបានចំណងដៃកូនប្រុសមួយរូប ហើយអ្នកទាំង ២ ក៏បានបើកនូវភោជនីយដ្ឋានមួយមានឈ្មោះថា «ស្រះនាយក្តី»​ ។ ក្រោយមកគូស្វាមីភរិយានេះ ក៏បានបង្កើតអាជីពជាបន្តបន្ទាប់ដោយ នាយ ក្តី បានបន្ថែមអាជីពលក់កង់ រីឯ សុវណ្ណ រ៉ាផា បានបើកលក់ទំនិញ និង អាហារតាមអនឡាញទៀតផង ៕ ប្រភព៖ popula

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment