ទីបំផុតមានអ្នកបានទៅជួបផ្ទាល់ ជាមួយអ្នកគ្រូម៉ៅហើយ ពេលឃើញស្ថានភាពផ្លូវ រឹតតែអាណិតអ្នកគ្រូ… (មានវីដេអូ)

បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩​ កន្លងទៅនេះមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា Thoeun Pnn បានបង្ហោះវីដេអូពីអ្នកគ្រូម្នាក់ដែលតស៊ូរដើរកាត់ដីខ្សាច់ទាំងកណ្តាលថ្ងៃដើម្បីមកបង្រៀនក្មេងៗដោយសារតែគ្រូមិនចង់ឃើញក្មេងៗមិនចេះអក្សរទើបអ្នកគ្រូលះបង់បែបនេះ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ៖ អ្នកគ្រូម៉ៅ ដើរកាត់វាលខ្សាច់ដ៏សែនក្តៅ ប្រហែល៥គីឡូម៉ែត្រ មកបង្រៀនសិស្សជារៀងរាល់ថ្ងៃ ព្រោះតែមិនចង់ឃើញ សិស្សមិនចេះអក្សរ ទោះលំបាកយ៉ាងណា ក៏គាត់មិនបោះបង់ឡើយ។

យ៉ាងណាមិញនៅកាលពីថ្ងៃ ០៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ គេបានឃើញសប្បុរសជនបានទៅជួបផ្ទាល់ជាមួយអ្នកគ្រូហើយ ព្រមទាំងបានផ្តិតយករូបភាព និងវីដេអូពីស្ថានភាពធ្វើដំណើរយ៉ាងលំបាកទំរាំបានជួបអ្នកគ្រូរូបនេះ។ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Monica Sok ក៏បានបញ្ជាក់ឲ្យដឹងថា៖ “មកជួបបុគ្គលដ៏គួរឱ្យគារព បេះដូងអ្នកគ្រូជនបទ I and my bestie come from far just to meet a respectful woman.”។

ប្រភពគណនីហ្វេសប៊ុកខាងលើក៏បន្ថែមថា “វាមានតម្លៃស័ក្តិសមនឹងធ្វើ!​ នៅក្នុងដំណើរដោយឥតព្រៀងទុកនេះ​ យើងគ្រាន់តែចង់ស្ពាយការគោ​រព មកជូនគ្រូបង្រៀនដែលមានបេះដូង ដូចជាអ្នកគ្រូតែប៉ុណ្ណោះ It’s worth for us to do! In such a hard trip, we just come to pay a respect teacher like you!”៕

Related posts

Leave a Comment