គួរឲ្យអាណិតណាស់! តារាជើងចាស់ ប៊ុនសុន តស៊ូលើសិល្បៈជាង ១០ ឆ្នាំ ឥឡូវធ្លាក់ខ្លួនលក់នំតាមចិញ្ចើមថ្នល់នៅតែខ្វះខាតខ្លាំង

ហ្វេសប៊ុក៖ តារាសម្តែងជើងចាស់ អ្នកស្រី គង់ ប៊ុនស៊ុន ហៅម៉ែ ប៊ុនស៊ុន ដែលមហាជនជាច្រើនបានស្គាល់គាត់តាមរយៈការសម្តែងដើរតួអង្គជាម្តាយក្នុងខ្សែភាពយន្តខ្មែរជាច្រើនកន្លងមកនេះ តែពេលនេះអ្នកស្រីកំពុងតែជួបការលំបាកខ្លាំង រហូតធ្លាក់ខ្លួនទួលនំលក់ទាំងខ្លួនមានជំងឺប្រចាំកាយ ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈគណនីហ្វេសប៊ុកតារាសម្តែងប្រុស «Siara Say» នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នេះ ដែលលោកបានទៅជួបផ្ទាល់ជាមួយនឹងតារាស្រីជើងចាស់ខាងលើ ដែលកំពុងតែលក់នំនៅតាមចិញ្ចើមថ្នល់នោះ បានឱ្យដឹងថា អ្នកស្រី ប៊ុនស៊ុន កំពុងតែមានជីវភាពខ្វះខាតខ្លាំង និង ត្រូវការជំនួយដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ព្រោះថាកន្លងមក អ្នកស្រីបានខិតខំតស៊ូថតរឿងផង និង ពេលទំនេរដើរលក់នំតាមចិញ្ចើមថ្នល់ផង អស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ប៉ុន្តែដោយសារតែកូវីដ-១៩ ជាង ២ ឆ្នាំនេះ ធ្វើឱ្យអ្នកស្រីមិនមានការងារធ្វើ ថែមទាំងលក់នំក៏មិនដាច់ទៀត ធ្វើឱ្យអ្នកស្រីមិនមានលទ្ធភាពក្នុងការបង់ថ្លៃបន្ទប់ ថ្លៃទឹកភ្លើង ថែមទាំងត្រូវព្យាបាលជំងឺប្រចាំកាយរាល់ខែទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ តារាសម្ដែងប្រុស សាយ សៀរ៉ា ក៏បានធ្វើការអំពាវនាវដល់បងប្អូនដែលមានចិត្តសប្បុរសជួយឧត្ថម្ភដល់តារាស្រីជើងចាស់រូបនេះ ដែលធ្វើការជួយជាការទិញនំក៏បាន ឬជាថវិកាក៏បាន តាមរយៈ លេខទូរស័ព្ទរបស់គាត់ 098 444 858 ដើម្បីចូលរួមចំណែកជួយសម្រួលដល់ជីវភាពរបស់គាត់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment