ឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំ អតីតតារាសម្តែង ខៀវ សុខារ៉ាវី កំពុងសោយសុខនៅប្រទេសនេះសោះ

ជឿជាក់ថាមហាជនពិតជានៅចាំបានអតីតតារាសម្តែង ដែលមានទម្រង់មុខមូលក្រឡង់ ខៀវ សុខារ៉ាវី ដែលពេលនេះកំពុងរស់នៅ យ៉ាងមានសេចក្តីសុខជាមួយស្វាមី នៅទឹកដីសហរដ្ឋអាមេរិក ក្រោយឃ្លាតឆ្ងាយសិល្បៈជាច្រើនឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខានឃើញជាច្រើនឆ្នាំ តែអតីតតារាសម្តែងរូបនេះហាក់មិនមានការប្រែប្រួលសម្រស់អ្វីឡើយ។ អ្វីដែលចាប់អារម្មណ៍នោះ នាងមិនសូវមានការលេងស្ទីលតែងខ្លួនបែបសិចស៊ី ឬ ហាយសូរប៉ុន្មានឡើយ ប៉ុន្តែនៅតែមានការសរសើរថាស្អាតបែបធម្មជាតិមុខមូលដូចព្រះច័ន្ទរបស់ស្រីស្អាតរូបនេះ ពិតជានៅតែលេចធ្លោខ្លាំង បើទោះនាងមានវ័យច្រើនហើយក្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ ខៀវ សុខារ៉ាវី តែងបង្ហាញរូបភាពនៅតាមបណ្តាញសង្គម ហើយបើតាមការសង្កេតរបស់មហាជន ពេលនេះ នាងមិនទាន់មានកូនប្រលែងលេងនៅឡើយទេ។ កន្លងមកម្តាយ ខៀវ សុខារ៉ាវី ធ្លាប់អះអាងថា កូនស្រីរបស់អ្នកស្រីគ្រោងនឹងចុះមក​រៀបការនៅស្រុកខ្មែរម្តងទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា ខៀវ សុខារ៉ាវី ធ្លាប់ជាតារាសម្តែង ដែលមានឈ្មោះល្បីមួយរូប តែក្រោយពីនាងជួបរឿងអាស្រូវ ផ្អាកការរៀបការ ជាមួយអតីតតារាសម្តែង ស៊ុក សុភា កាលពីជាង ១០ឆ្នាំ មុនមក ប្រជាប្រិយភាពរបស់នាងហាក់ស្រុតចុះ ហើយក្រោយមកក៏បាត់ដំណឹងនាងឈឹងតែម្ដង ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែនាងបានបង្ហាញរូបភាពរស់នៅសហរដ្ឋអាមេរិកយ៉ាងមានសុភមង្គល៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment