ស្ងាត់ដំណឹងឈឹង អតីតពិធីការិនី ហេង ម៉ារ៉ាឌី សំងំប្រើជីវិតហាយសូរ សាងគ្រួសារយ៉ាងមានសុភមង្គល

បើរំឭកកាលពីប្រមាណជា ១៥ ឆ្នាំ​មុន មហាជនអ្នកគាំទ្រនិយមតាមដានកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ និង បណ្តាស្ថានីយទូរទស្សន៍មួយចំនួនទៀត ប្រាកដជាបានស្គាល់ហើយពិធីការិនីល្បីឈ្មោះ អ្នកនាង ហេង ម៉ារ៉ាឌី ​។ កាលនោះ ពិធីការិនីរូបនេះ ត្រូវបានមហាជនពេញចិត្តយ៉ាងខ្លាំងទៅលើវោហារសាសព្ទជាពិធីការិនី ក៏ដូចជាសម្រស់ដ៏ទាក់ទាញរបស់នាងទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីកំឡុងឆ្នាំ ២០១២ ពិធីការិនី ហេង ម៉ារ៉ាឌី ដែលជាអតីតកញ្ញាឯកសាប៊ុលុច្ស ឆ្នាំ ២០០៥ រូបនេះ បានកំណត់បញ្ចប់ភាពនៅលីវ និង ហាក់ស្ងាត់ឈឹងលើវិថីសិល្បៈតែម្តង ។ ហើយពេលនោះ អ្នកនាង ក៏បានឱ្យដឹងថា អ្នកនាងបានបើកមុខរបរផ្ទាល់ខ្លួនមួយ គឺហាងកែសម្ឋស្ស «ម៉ារ៉ាឌីសាឡន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មកដល់ពេលនេះដំណើរការនៃហាងកែសម្ឋស្សរបស់អតីតពិធីការិនីខាងលើក៏ទៅតែបន្ត គ្រាន់តែអ្នកនាង ហេង ម៉ារ៉ាឌី មិនបានបង្ហាញវត្តមានលើវិថីសិល្បៈជាថ្មីតែប៉ុណ្ណោះ តែយ៉ាងណា បើក្រឡេកទៅមើលជីវិតឯកជនរបស់ពិធីការិនីរូបនេះមើលទៅពិតជាពោរពេញទៅដោយសុភមង្គលក្នុងនាមជាភរិយា និង ​ជាអ្នកម្តាយសម័យថ្មីមួយរូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើទោះជាមិនបានបង្ហាញមុខស្វាមីជាសាធារណៈក្តី តែអ្នកនាង ហេង ម៉ារ៉ាឌី ពិតជារស់នៅមានសុភមង្គល ក្នុងជីវភាពសម្បូរបែបហ៊ឺហារខ្លាំង។ បច្ចុប្បន្ននាង មានកូនស្រីគួរឱ្យស្រឡាញ់ម្នាក់ផងដែរ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment