អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយចង់បានកូនទី ២ ខ្លាំង តែមិនអាន ព្រោះតែហេតុផលមួយនេះ..(មានវីដេអូ)

ហ្វេសប៊ុក៖ បើគិតមកដល់ពេលនេះ កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានចូលរោងការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយប្អូនប្រុសថៅកែហង្សមាស លោក អ៊ឹង សុខលី អស់រយៈពេលជាង ២ ឆ្នាំទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានរៀបការចាប់ដៃគ្នាសាងគ្រួសារ អ្នកទាំងពីរ បានទទួលចំណងដៃកូនប្រុសដំបូងដ៏គួរឲ្យក្នាញ់ខ្លាំងម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ដែលពេលនេះ កូនប្រុសរបស់អ្នកនាងកំពុងតែលូតលាស់ធំធាត់ជាមួយនឹងភាពវៃឆ្លាត រូបរាងទ្រលុកទ្រលន់ មុខមាត់កាន់តែស្អាត និង គួរឲ្យស្រលាញ់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពីទទួលបានកូនប្រុសទីមួយ យ៉ាងគួរឲ្យស្រលាញ់បែបនេះ កាលពីពេលថ្មីៗមកនេះ តាមរយៈវីដេអូនៅក្នុងបណ្តាញសង្គម TikTok របស់អ្នកនាងផ្ទាល់ ក៏បានទម្លាយប្រាប់ដល់មហាជនជាថា ពីបំណងចង់បានកូនម្នាក់ទៀតខ្លាំង ប៉ុន្តែពេលនេះអ្នកនាងមិនទាន់អាចពពោះបាននៅឡើយ ព្រោះតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅមិនទាន់បានធូរស្បើយ ដែលជាហេតុធ្វើឲ្យរូបនាងមានការរារែកដោយសារព្រួយបារម្ភពីសុខភាពនាង និង កូន ប្រសិនបើពពោះក្នុងពេលបច្ចុប្បន្នេះ៕

សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

referer_url=https%3A%2F%2Fwww.popular.com.kh%2F&referer_video_id=6993532668147272986&refer=embed&is_copy_url=0&is_from_webapp=v1&sender_device=pc&sender_web_id=6966060142903739906

Related posts

Leave a Comment