ពិតជាស្វាមីគំរល្អមែន! ទំនេរដៃសម័យកូវីដ ឯកឧត្តម គួច ចំរើន កាត់សក់ជូនភរិយានៅផ្ទះ យ៉ាងផ្អែមល្ហែម

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កន្លងមកត្រូវបានមហាជនខ្មែរស្គាល់ថា ជាអភិបាលខេត្តដ៏គំរូមួយរូប ដែលសកម្មបំផុតក្នុងការបំពេញការងារសព្វគ្រប់បែបយ៉ាង ដើម្បីបម្រើសេចក្ដីសុខជូនប្រជាពលរដ្ឋឥតរួញរា ថែមទាំងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្ត្រដឹកនាំ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី ទទួលបានការកោតសរសើរជាខ្លាំង ​ពីសំណាក់​មហាជនខ្មែរទាំងមូល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងបើយើងក្រឡេកមកមើលសកម្មភាពរស់នៅក្នុងក្រុមគ្រួសាររបស់លោកវិញ បើតាមគណនីភរិយារបស់លោកអភិបាល គឺលោកជំទាវ អ៊ូ​ ​ធីតា​ពៅ បានបង្ហោះរូបភាពមួយចំនួន ស្ដែងឱ្យឃើញពីជីវិតសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកជំទាវ ដោយបានបង្ហាញពីសកម្មភាពស្វាមី បំពេញតួនាទីមើលថែក្រុមគ្រួសារយ៉ាងកក់ក្ដៅ កាត់សក់ជូនភរិយាជាទីស្រឡាញ់ កំឡុងពេលទំនេរដៃពីកាតព្វកិច្ចជាតិ ឆ្លៀតវេលាបានបន្តិចបន្តួចជូនគ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកជំទាវ អ៊ូ​ ​ធីតា​ពៅ ក៏បានបង្ហោះសារឱ្យដឹងផងដែរថា «មុន និង ក្រោយកាត់សក់ សម័យកូវីដ ពហុជំនាញតែម្តង ហិហិ អរគុណលោកប្តីចា៎!» ។ តាមរយៈការចែករំលែករូបភាពដ៏មានក្ដីសុខ ប្រកបដោយស្នាមញញឹមនេះ បានធ្វើឱ្យមហាជនស្ញើចសរសើរឯកឧត្តមមិនដាច់ពីមាត់ថា មិនត្រឹមតែជាថ្នាក់ដឹកនាំគំរូ ថែមទាំងជាស្វាមីដ៏ល្អទៀត ដែលស័ក្តិសមគ្នានឹងភរិយា មាន​ចំណេះដឹង​ខ្ពស់​ ​មាន​ក្រមសីលធម៌​ ​ប្រកបដោយ​ចរិយា​ថ្លៃថ្នូរ​ ​ស័ក្ដិសម​ជាថ្នាក់​ដឹកនាំ​ដែល​ប្រជាជន​គោរព​ស្រឡាញ់ ​៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment