មិនធម្មតា! អច្ឆរិយកម្ពុជា​ លោក​ ហុង​ ភារិន​ បានបង្ហាញ​ពី​តារាង​ពិន្ទុ​នៃង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨​ និងបានលេីកឡេីងថា

ប្រិយមិត្ត​បាន​ស្គាល់​រួចមកហេីយ​ និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» នោះ បា​នចូលរួមប្រកួត​នៅក្នុង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ ។

គួរ​រំលឹក​ដែរ​ថា​ ចំពោះ​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ បានរៀបចំឡេីង​នៅក្នុង​ក្រុង​ អ៊ូហាន​ ប្រទេស​ចិន​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​មកពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ កម្មវិធី​ប្រកួត​​បានប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី៥​ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ដែលមាន​រយៈពេល​៣ថ្ងៃ​ ។

មក​ដល់​ថ្ងៃ​នេះ​ ចំពោះ​លទ្ធផល​នៃ​ការប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ ដែលបាន​រៀប​ចំឡេីងនៅប្រទេសចិននេះ​ លោក​ ហុង​ ភារិន​ មិនទទួល​បាន​ជ័យជម្នះ​ទេ​ ហេីយ​លោកក៏បានមានការតាំងចិត្តនឹងខិតខំ​ប្រឹងប្រែង​ជាបន្ត​ទៀត​ ដេីម្បី​មកដណ្តេីម​យក​ជ័យជម្នះ​សារជាថ្មី​ផងដែរ​។

ដោយឡែក​ កាល​ពី​យប់​មិញ​នេះ​ លោក​ ហុង​ ភារិន​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​អំពី​លទ្ធផល​ក្នុង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ ដែលមានខ្លឹមសាររៀបរាប់ដូចតទៅ៖«លទ្ធផលការប្រកួតការចងចាំពិភពលោកជាផ្លូវការសំរាប់ពិន្ទុគិតជាមធ្យមប្រចាំប្រទេសនីមួយៗ​ គេក៏មានអ្នកខ្លាំងៗរបស់គេដែរ​ តែគេគិតពិន្ទុជារួមប្រចាំ​ប្រទេស​ ដោយសារយេីងតែម្នាក់ឯង​ តែទុកថាយេីងគួរសមដែរហេីយ ខ្ញុំសូមលេីកទឹកចិត្តដល់ក្មេងជំនាន់ក្រោយ​ និងយុវជ​នខ្មែរដែលមានបំណងចង់ហាត់ខួរក្បាល​ គួរតែរៀនហាត់ចាប់ពីពេលនេះទៅ ដេីម្បីទៅចូលរួមជាមួយខ្ញុំឆ្នាំក្រោយៗទៀត​ កុំអោយចាញ់ប្រទេសគេ។ ឆ្នាំនេះវៀតណាមចូលរួមប្រកួតចំនួន១៥នាក់»។

Related posts

Leave a Comment