មិនមើលនឹងភ្នែកទេ! អតីតតារាសម្តែងលោក ស៊ុក សុភា ធ្វើរឿងនេះភ្លាមពេលឃើញសិល្បកររួមអាជីព រិទ្ធ សារី ធ្លាក់ខ្លួនឈឺ និង ខ្វះខាត (វីដេអូ)

ថ្វីត្បិតតែពេលនេះ អតីតតារាសម្ដែងប្រុសល្បីឈ្មោះ លោក ស៊ុក សុភា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ និង មាតុភូមិ​ទៅសាង​​គ្រួសារ​យ៉ាងមាន​​សុភ​មង្គល​លើ​ទឹក​ដី​ប្រ​ទេ​ស​​អូស្រ្តាលី ក្ដី ប៉ុន្តែ​បេះ​ដូ​ង​​ធ្លាប់​ជាអ្នកសិល្បៈ​ខ្មែររបស់​លោក នៅតែ​ឃើញបង្ហាញពីចិត្តនឹករឭកពីស្រុកកំណើត ក៏ដូចជាអាជីពជាតារាសម្ដែងរបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត អតីតតារាសម្ដែងប្រុសរូបនេះ ទោះបានបាត់មុខពីសិល្បៈយូរឆ្នាំហើយមែន ប៉ុន្តែបច្ចុប្បន្នប្រជាប្រិយភាព ក៏ដូចជាវត្តមានរបស់​លោកនៅដក់ជាប់ក្នុង​បេះ​ដូង​អ្នកគាំទ្រជានិច្ច ដែលនៅតែ​មានការចាប់​អារម្មណ៍តាមដាន​រូបលោកលើបណ្ដាញ​សង្គម ដោយលោកតែង​បញ្ចេញ​សកម្មភាព​ផ្សេងៗជាមួយគ្រួសារ​យ៉ាងមានក្ដីសុខ​នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ បន្ទាប់ពីទទួលដំណឹងថា សិល្បករជើងចាស់ លោក រិទ្ធ សារី ដែលធ្លាប់ជាមិត្តរួមអាជីពរបស់លោក សព្វថ្ងៃកំពុងតែធ្លាក់ខ្លួនឈឺខ្លាំងក្នុងវ័យជរា ៨​០​ឆ្នាំ ​ព្រមទាំងកំពុងតែជួបការលំបាកមានជីវភាពខ្វះខាតនោះ ស្រាប់​តែឃើញ​តារាប្រុស​រូបនេះ បានចេញមុខធ្វើការ​ចែករំលែក ​ក៏ដូចជាអំពាវនាវ​ដល់សប្បុរសជន​​ជួយ​ធ្វើ​ការ​ឧបត្តម្ភដល់លោកតា រិទ្ធ សារី ជាថវិកាតាមរយៈរូបលោកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទង្វើនេះដែរ ពិតជាទទួលបានការសរសើរជាខ្លាំងពីសំណាក់មហាជនលើបណ្ដាញសង្គម ពីទឹកចិត្តស្រឡាញ់រាប់អាន ព្រមទាំងនឹករឮកជួយជ្រោម​ជ្រែងដល់សិល្បករ​ខ្មែរ​​ដែលជួបការលំបាក បើទោះបី​ពេលនេះលោក​មិនបានរស់នៅ​លើទឹកដីកម្ពុជា​ក៏ដោយ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment