រំភើបជំនួស! អីយ៉ា រ៉េត សារីតា ត្រឡប់មកដល់ទឹកដីសុវណ្ណាភូមិ វិញ ទទួលបានតំណែងធំ ក្នុងកម្មវិធីប្រកួតប្រជែងមួយ

ជាការពិតណាស់ បវរកញ្ញាចក្រវាលឆ្នាំ២០២០ កញ្ញា រ៉េត សារីតា បានធ្វើការបញ្ចប់បេសកកម្មរបស់ខ្លួនយ៉ាងរលូន ដែលតំណាងប្រទេសកម្ពុជាទៅប្រកួតកម្មវិធី Miss Universe 2020 នៅឯសហរដ្ឋអាមេរិក នាពេលកន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយពេលនេះ កញ្ញា ក៏បានវិលត្រឡប់មកមាតុភូមិកំណើតវិញ កាលពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០២១ ដែល​ក្នុងការ​វិលត្រឡប់​វិញនេះ រូបនាង​ហាក់​កាន់តែ​​មាន​ការ​ម​មា​​ញឹ​ក​​ខ្លាំ​ង​​​ជាមួយ​ការងារផ្សេងៗ​ក្នុងវិស័យ​បវរកញ្ញា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ បន្ទាប់ពីអតីតបវរកញ្ញាចក្រវាលរូបនេះ បានវិលត្រឡប់មកដល់កម្ពុជាមិនយូរប៉ុន្មានផង ក៏បាន​ឃើញមាន​កម្មវិធីប្រកួត​បង្ហាញ​ម៉ូតធំមួយ ​បានធ្វើការ​ប​ង្ហា​ញ​វត្ត​មាន​រប​ស់​នា​ង​​​ជាគណៈកម្មការ​មួយរូប ក្នុងចំណោមគណៈកម្មការទាំង ៥ នៃកម្មវិធី Face of Cambodia ដែលនឹងត្រៀមខ្លួនធ្វើការស្វែងរកនូវម្ចាស់​ជ័យ​លា​ភី​ឯ​ក ​Face of Ca​m​bodia 2021 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រ៉េត សារីតា ចាប់តាំងពីក្លាយជាម្ចាស់ម្កុដកញ្ញាឯកចក្រវាលនេះមក ធ្វើឱ្យរូប​នាងក្លាយ​នារីដ៏លេច​ធ្លោម្នាក់​ក្នុងចិត្ត​មហាជន ​ដែលមាន​ភាពរឹងមាំ ក្លាហាន ពោរពេញ​ទៅដោយ​សមត្ថភាព ​និង ​ទេពកោសល្យ ​ពិតមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជន ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment