តោះនាំគ្នាងាកមកប្រើ ទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

ខណៈដែលពិភពលោកកំពុងតែប្រើប្រាស់វិធីជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកច្រើនហួសប្រមាណនោះ ក្រុមយុវជនសំរាមបានយកស្មៅ ឬឬស្សី មកធ្វើជាបំពង់បឺត ជំនួសទុយោផ្លាស្ទិកដែលបំពុលបរិស្ថាន និងកំពុងតែមមាញឹកក្នុងការផលិតដើម្បីតម្រូវការរបស់អតិថិជន។ ដោយបំពង់បឺតធម្មជាតិនេះក្រុមយុវជនសំរាម បានយកឫស្សី ច្នៃប្រើជំនួសបំពង់បឺតប្លាស្ទិកដោយមួយដើមអាចប្រើប្រាស់បានរយៈពេលយូរ លោកអ្នកអាចធ្វើការលាងសំអាតក្រោយពេលប្រើប្រាស់រួច។

នេះបើយោងតាមការបង្ហោះរបស់ក្រុមការងារយុវជនសំរាមមានគណនីហ្វេសប៊ុកឈ្មោះ Briella Briella បានសរសេររៀបរាប់ថា៖ “ទុយោបំពង់ឫស្សី ១=១០០៛ ២៥០ដើមតែ២៥០០០៛ទេ សាកីដូងសម្រាប់សំអាតទុយោបានគ្រប់ប្រភេទ ១=១០០០៛ តោះរួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន។ ពត័មានបន្ថែមសូមទាក់ទងទៅកាន់page យុវជនសំរាម រឺទាក់ទងទៅលេខ 069216085″៕

Related posts

Leave a Comment