កូនល្អ! ស្ងាត់ៗ ស្រាប់តែ នី មុន្នីនាថ ចាយលុយរាប់ម៉ឺនដុល្លារទិញផ្ទះវីឡាថ្មីមួយ ជូនម្តាយនៅក្បែរជើងភ្នំ

តារាសម្ដែងស្រី នី មុន្នីនាថ ដែលមហាជនបានដាក់រហស្សនាមថាតារាទឹកភ្នែក ទោះបីជាពេលនេះរូបនាងក្លាយជាតារាសម្ដែងចាស់វស្សាមែន ប៉ុន្តែនាងនៅអាចក្ដោបយកបានប្រជាប្រិយភាពខ្លាំងដដែល បើទោះមានតារាវ័យក្មេងស្រករក្រោយ លេចមុខបន្តបន្ទាប់ក្ដី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញសង្កេតឃើញថាបច្ចុប្បន្ន តារាទឹកភ្នែករូបនេះ កាន់តែមានភាពមមាញឹក និង កាក់កបខ្លាំង ទាំងការសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួន ដែលធ្វើឱ្យជីវិតរស់នៅរបស់នាងកាន់តែពោរពេញដោយក្ដីសុខ និង មានភាពរីករាយបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកជាមួយនឹងភាពជោគជ័យលើអាជីពរបស់ខ្លួន ព្រមទាំងមុខជំនួញនោះ ថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ បានចំណាយលុយដែលជាញើសឈាមផ្ទាល់ខ្លួនទិញផ្ទះវីឡាទោលដ៏ប្រណីតមួយនៅឯជើងភ្នំ ដែលនៅជុំវិញមានទេសភាពយ៉ាងស្រស់ត្រកាល ជូនអ្នកម្ដាយជាទីស្រឡាញ់សម្រាប់រស់នៅសាងជីវិតមានក្ដីសុខនាពេលខាងមុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបង្ហោះរបស់ លោកឧកញ៉ា ហួត ជា បានឱ្យដឹងថា «អរគុណប្អូនស្រី នី មុន្នីនាថ ដែលមានទំនុកចិត្ត បានកក់វីឡាទោល ហ៊ួត ជា វិចិត្រដារ៉ា ជើងភ្នំបាសិទ្ធិ ជូនអ្នកម្តាយជាទីទីស្រឡាញ់ សូមជូនពរប្អូនស្រីសម្រស់កាន់តែស្អាត មានប្រជាប្រិយភាពកាន់តែខ្លាំង» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment