ទឹកចិត្តប្រពៃណា់! ក្រោយឃើញប្អូនប្រុស តស៊ូស៊ីឈ្នួលធ្វើកូនជាងម៉ូតូឲ្យគេ សន្សំលុយទិញកង់ ធ្វើឲ្យបុរសចិត្តធម៌ម្នាក់ រំជួលចិត្តពេក បានផ្តលថវិការបន្តិចបន្តួច ព្រមទាំងពោលពាក្យថា….

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ មហាជនជាច្រើនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញប្អូនប្រុសម្នាក់ដែលខិតខំស៊ីឈ្នួលធ្វើកូនជាងម៉ូតូឲ្យគេ រហូតសន្សំបានលុយកាក់បន្តិចបន្តួច សម្រាប់ទិញកង់មួយទុកជិះសម្រាប់ធ្វើជាមធ្យាបាយធ្វើដំណើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ក៏មានមហាជនជាច្រើនមានការកោតសរសើរ និង មានក្តីអាណិតយ៉ាងក្រៃលែង ចំពោះប្អូនប្រុស ដោយសារតែប្អូននៅក្មេង ប៉ុន្តែមានការចេះគិតគូរវែងឆ្ងាយ និង មានការតស៊ូនៅក្នុងជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Srey Mum» បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ក្មេងប្រុសម្នាក់នេះមកទិញ កង់ខ្ញុំ ខ្ញុំសួរវាថារាល់ថ្ងៃធ្វើអីគេ ខ្ញុំស៊ីឈ្នួលធ្វើកូនជាង ម៉ូតូអោយគេក្នុងមួយថ្ងៃខ្ញុំទទួលបាន 15000រៀលបាយទឹកខ្លួនឯង 《សល់បាន2000រឺ3000រៀលក្នុងមួយថ្ងៃ 》ចំនែក ម៉ែខ្ញុំស៊ីឈ្នួលរាងចានអោយគេ កង់មួយគ្រឿងនេះ ខ្ញុំសន្សំលុយចិត្ត8ខែហើយទើបគ្រប់ មីង 《ជីវិតជាកូនអ្នកក្រហើយខ្សត់អំណត់អត់ធ្មត់នឹងស៊ូទ្រាំបានរឿងសព្វគ្រប់បែបយ៉ាង》”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលដំណឹងក្មេងប្រុសនេះភ្លាម ធ្វើឲ្យបុរសចិត្តធម៌ម្នាក់បានស្វែងរកអាសន្នដ្ឋានស្នាក់នៅរបស់ប្អូនប្រុសខាងលើនេះ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា «Vengsrun Kuoch» បានប្រកាសថា៖ “មានបងប្អូនណាស្គាល់ ឬអាចទំនាក់ទំនងប្អូនប្រុសនេះបានទេ? ចង់ដឹងថាកង់ទិញតម្លៃប៉ុន្មាន? បងចង់ចេញថ្លៃទិញកង់ជូនប្អូន ដើម្បីឲ្យប្អូនអាចរក្សាលុយដែលខិតខំសន្សំកន្លងមក។ សូមបងប្អូនដែលដឹង ជួយប្រាប់ផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយប្រកាសមិនទាន់ប៉ុន្មានផង នាថ្ងៃដដែរផងនេះ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ បុរសចិត្តធម៌នេះក៏បានជួបនឹងប្អូនប្រុសម្នាក់នេះហើយ។

ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា «Vengsrun Kuoch» ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “សូមកោតសរសេីរក្មួយ ដែលចេះសន្សំលុយ ៨ខែ ដេីម្បីទិញកង់នេះ សម្រាប់ជិះទៅធ្វេីការជួសជុលម៉ូតូផង និងកីឡាផង កង់តម្លៃ ១២០ដុល្លារ តែអ្នកលក់ លក់ជូនតែ ៨០ដុល្លារ ៨០ដុល្លារមិនច្រេីនប៉ុន្មានទេ តែសម្រាប់ការយកប្រាក់សន្សំ៨ខែមកទិញ ទេីបច្រេីន និងមានតម្លៃណាស់

ពូមិនមានអ្វីច្រេីនទេ បានត្រឹមប្រគល់ថវិកាថ្លៃកង់ និងបន្ថែមតិចតួចសម្រាប់ក្មួយ ដេីម្បីជាទុនសម្រាប់សន្សំបន្ត ពិសេសបណ្តុះទឹកចិត្ត និងការសន្សំជាបន្ត។ អរគុណបងប្អូនដែលបានប្រាប់ព័ត៌មាន ពេលនេះបានជួបក្មួយសៀ ដល់ផ្ទះតែម្តង ដែលកំពុងនៅផ្ទះជួលក្បែរវត្តកំសាន្ត”៕

ប្រិយមិត្តចង់ដឹងដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment