ផ្ទុះការសរសើរជាខ្លាំង ក្រោយឃើញកម្លាំង នគរបាលជិះអមបើកផ្លូវទាំងយប់ ជូនស្រ្តីឈឺពោះជិតឆ្លងទន្លេម្នាក់ ទៅមន្ទីរពេទ្យ..(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីយ់មិញនេះ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ មានហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កំពុងទទួលបានការកោតស្ញប់ស្ងែងពីសំណាក់មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ក្រោយពីបានឃើញកម្លាំងស្នងការដ្ឋានគរបាលរាជធានីភ្នំពេញមួយក្រុម ជិះម៉ូតូអមដំណើរជួយសម្រួលចរាចរណ៍ឲ្យបុរសម្នាក់ដឹកប្រពន្ធកំពុងឈឺពោះជិតសម្រាលកូនទៅកាន់មន្ទីពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយយប់មិញនេះ កម្លាំងស្នងការដ្ឋានគររបាលរាជធានីភ្នំពេញ នៅក្នុងដំណើរចុះល្បាតអនុវត្តបម្រាមគោចរពេលយប់តាមគោលដៅក្នុងមូលដ្ឋានសង្កាត់ចោមចៅ ខណ្ឌពៅធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែប្រទះឃើញបុរសម្នាក់កំពុងបើកឡានតាមផ្លូវ ដឹងប្រពន្ធស្វែងរកមន្ទីរពេទ្យដើម្បីឱ្យប្រពន្ធឆ្លងទន្លេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គេហទំព័ហ្វេសប៊ុកផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ក៏បានប្រាប់បន្ថែមឲ្យដឹងដែរថា៖ “ស្របពេលដែលកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែបំពេញភារកិច្ចចុះល្បាតអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ក៏បានជួបនឹងបុរសម្នាក់កំពុងបេីករថយន្តមួយគ្រឿងជូនប្រពន្ធស្វែងរកមន្ទីរពេទ្យដេីម្បីឆ្លងទន្លេ ឃេីញដូច្នេះសមត្ថកិច្ចបានបេីកម៉ូតូអមរថយន្តជូន ២នាក់ប្តីប្រពន្ធរហូតដល់មន្ទីរពេទ្យនៅចោមចៅ ដោយសុវត្ថិភាព៕ ប្រភពវីដេអូ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment