អីយ៉ា! លឹបលៗជិត ១០ ឆ្នាំ ទីបំផុត ខេម ដាច់ចិត្តទម្លាយរូបភាពស្និទ្ធនឹងគូដណ្តឹងហើយ

បើគិតមកដល់ពេលនេះ រយៈពេលកន្លះខែមកហើយ ដែលតារាចម្រៀងសំឡេងស្អក លោក ខេម បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបារាំង ហើយក្រោយពីទៅដល់ទឹកដីប្រទេសបារាំងភ្លាម លោកក៏បានប្រាប់មូលហេតុថានាំគូដណ្តឹងទៅលេងសាច់ញាតិ ។ លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ គឺទៅដល់ទីនោះភ្លាម ខេម បានបង្ហោះរូបភាពនឹងទារកម្នាក់ ព្រមទាំងថាជាកូនរបស់លោកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ កន្លងមកបើទោះមិនបានបើកចំហជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក ឬក៏បង្ហាញទៅដល់អ្នកគាំទ្រពីទំនាក់ទំនងរវាងខ្លួន និង គូដណ្តឹងមែន តែមិត្តៗនៅក្នុង-ក្រៅរង្វង់សិល្បៈ ដែលស្និទ្ធស្នាលលោក ខេម ក៏បានស្គាល់ម្ចាស់បេះដូងរបស់លោករួចហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្រាប់តែនៅព្រឹកថ្ងៃទី ០៧​ ខែសីហា ឆ្នាំ ២០២១ តារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា រូបនេះ ហាក់មិនលាក់លៀមដល់មហាជនលើបណ្តាញសង្គមហ្វេសប៊ុកទៀតនោះឡើយ គឺលោកបានបង្ហោះរូបអង្គុយកៀកកើយជាមួយនឹងគូដណ្តឹងមួយសន្លឹកទាំងព្រឹក ។ រូបភាពនោះ បើទោះជាមិនបានបង្ហាញមុខច្បាស់ ព្រោះពាក់ម៉ាស់ក៏ពិតមែន តែមហាជនជឿជាក់ថា គូដណ្តឹងរបស់លោក ខេម ពិតជាស្រស់ស្អាតណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមលើកឡើងទៀតនោះ គឺពួកគេយល់ថាការធ្វើដំណើរទៅកាន់ប្រទេសបារាំងលើកនេះ លោក ខេម និង គូដណ្តឹងអាចនឹងមានដំណឹងល្អផងក៏មិនដឹង ព្រោះតែលាក់បាំងជិត ១០ ឆ្នាំ ហើយ ស្រាប់តែពេលនេះលោកសម្រេចចិត្តបើកចំហភ្លាមៗបែបនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment