អស្ចារ្យមែន! យុវតីខ្មែរ-អ៊ីស្លាមកូនអ្នកកំពង់ឆ្នាំងម្នាក់ ប្រឡងជាប់ផ្នែកវិស្វករយន្តហោះ ជំនាញដ៏កម្រមានអ្នកណាប្រឡង

ហ្វេសប៊ុក៖ កាលពីម្សិលមិញនេះ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក «Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា» បានឲ្យដឹងដែរថា មានយុវតីខ្មែរ-អ៊ីស្លាមមួយរូបបានប្រឡងជាប់ចូលទៅសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ី ខេមបូឌា ត្រេននីង សេនធ័រ (Lanmei Cambodia Training Center) សិក្សាជំនាញវិស្វករយន្តហោះ (Aircraft Egineering) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានកំណើតចេញមកពីទឹកដីភូមិភាគកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាងផ្នែកផលិតក្អមឆ្នាំងធ្វើពីដី យុវតី ម៉ាត់ ម៉ៃយ៉ុម ដែលត្រូវបានគេស្គាល់ថាជាអតីតសិស្សប្រឡងជាប់និទ្ទេស A មានស្រុកកំណើតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រឡងជាប់ផ្នែកវិស្វករយន្តហោះ ដោយត្រូវប្រើរយៈពេលសិក្សាចំនួន ២ ឆ្នាំកន្លះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងមុខវិជ្ជា ដែលកម្រមានអ្នកសិក្សាណាមួយអាចប្រឡងចូលទៅសិក្សានេះ ជាពិសេសមនុស្សស្រី ជារឿងដ៏គួរឱ្យកោតសរសើរបំផុត ដែលយុវតីវ័យក្មេងរូបនេះ មានសមត្ថភាពខ្ពស់អាចសិក្សាជំនាញដ៏កម្រមួយនេះបាន និង ជាគំរូសម្រាប់យុវវ័យជំនាន់ក្រោយ ផ្នែកវិស័យអាកាសចរ ក៏ដូចជាជំនាញវិស្វករយន្តហោះ (Aircraft Egineering) នេះ ជាដើម ៕ ប្រភព ៖ Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment