ត្រេកអរណាស់! កីឡាករ​ ឡៅ​ ចន្រ្ទា បានយកឈ្នះកីឡាករប្រទេសវៀតណាម​ HOANG Van Toan ដោយពិន្ទុ

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ ត្រូវ​បានបើក​ការប្រកួត​ផ្លូវការ​នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។ ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​​។ ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​ ដែលមកពី​១១​ប្រទេស​ចូលរួម​ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​។

ដោយឡែក​ នៅថ្ងៃនេះ​ដែរ​ សូមចូល​រួមអបអរសាទរ និងកោតសរសើរជាខ្លាំងដល់កីឡាករ​ប្រដាល់​កម្ពុជា​ ដែលបានខំ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ប្រកួត​ រហូតទទួលបាន​ជ័យ​ជម្នះ​ ដោយ​បានយកឈ្នះ​កីឡាករ​ប្រដាល់​វៀតណាម​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ TV5 Sport News ដែលនៅមុន​នេះ​បន្តិច​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖
«អបអរសាទរ​ កីឡាករ​ ឡៅ​ ចន្រ្ទា បានយកឈ្នះកីឡាករប្រទេសវៀតណាម​ HOANG Van Toan ដោយពិន្ទុ​ ក្នុងប្រភេទកីឡា KICK BOXING ទម្ងន់69គីឡូក្រាម។និងមានឳកាសឡើងទៅកាន់វគ្គបន្តទៀត នៃព្រឹត្តការណ៍កីឡាសុីហ្គេម នៅប្រទេសហ្វីលីពិន»។

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ និង​ជុំវិញ​ពិភពលោក​ បានមាន​មោទនភាព​ និង​បានសម្តែងនូវ​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង​ ​ដែលកីឡាករ​ប្រដាល់​កម្ពុជា​បានយកឈ្នះ​កីឡាករ​ប្រដាល់​វៀតណាមក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ។

Related posts

Leave a Comment