មើលមុខអូនផង! អូនមែល ដាក់មួយឈុតនេះ ឡើងស្អាតប្លែកខ្លាំងណាស់ នី រតនា គ្រឺតកូនខ្លាំងពេក ដល់ថ្នាក់រូបលោក ពោលពាក្យថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងហើយច្បាស់ហើយថា លោក នី រតនា ជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ក្នុងផលិតកម្មរស្មីហង្សមាស បន្ទាប់ពីរូបគេបានប្រឡងជាប់ និង ក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវីធី Cambodia Idol រដូវកាលទី១ បានសាងភាពល្បីល្បាញនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឈានជើងប្រឡូងក្នុងវិស័យចម្រៀងមិនទាន់បានប៉ុន្មានផង ស្រាប់តែម្ចាស់ពានរង្វាន់ Cambodia Idol រូបនេះ ក៏បានបញ្ចប់ភាពនៅលីវរបស់ខ្លួនព្រមទាំងបានរៀបការជាមួយនឹងភរិយាដ៏ស្រស់ស្អាតមួយរូប ហើយបច្ចុប្បន្នពួកគេក៏ទទួលបានកាដូកូនស្រីដ៏គួរឱ្យក្នាញ់ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ គ្រួសារមួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែមឱ្យគ្នា ទៅណាមកណាបង្ហោះរូបភាពស្វីតៗ មករហូតនៅលើហ្វេសប៊ុករបស់ខ្លួនមិនសូវដាច់ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ គេបានលោក នី រតនា បាននាំកូនស្រី ដាក់ប៉ុន្មានប៉ុស្តិ៍ទៀតហើយ ដោយស្តាយ៍តុបតែងខ្លួនប្លែកជាងរាល់ដងទៅទៀត មើលទៅពិតជាស្អាតខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នី រតនា គ្រឺតកូនខ្លាំងពេក ធ្វើឲ្យរូបលោក ពោលពាក្យបែបនេះថា៖ “ដល់ពេលអ្នកថែសួនដើរកាត់ផ្កាទៀតហើយ តែកាត់របៀបគេឲ្យលុយអត់គ្រប់ មើលតែទឹកមុខចុងក្រោយដឹងហើយ Happy 17 months birthday my little princess គំរប់ 1 ខួប 5 ខែ បានជិត 13.5kg ល្មម”។

ក្រោយឃើញរូបភាពបែបឃ្យូតៗខ្លាំងពេក ធ្វើឲ្យហ្វេនៗជាច្រើន ក៏គ្រឺត អូនមែល ដែរ រហូតធ្វើឲ្យអ្នកខ្លះនិយាយថា៖ “ញញឹមផងកូនស្រី, ស្រីមែលអេីយក្រមុំបាត់ខ្មាញ់ណាស់, គួរស្រឡាញ់ណាស់អូនមែល, ខ្នាញ់ណាស់, គួរអោយខ្នាញ់ណាស់អូនមែល, ទឹកមុខគ្មានជាន់គ្នាសូម្បីតែមួយរូបសូមសរសេី, មុខស្មើចែស, អូនមែល cute ណាស់,”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment