អុញនោះ! ឃើញផ្ទុះរឿងអាយុកូនស្រីពេក ទ្រាំមិនបានឪពុក សោភា ទេពី ទម្លាយថ្ងៃខែឆ្នាំកំណើតកូនចេញម្តង

ប្រិយមិត្តដែលជាអ្នកតាមដានបណ្ដាញសង្គមបានដឹងហើយ ពីអតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី ៣ កញ្ញា ញឹម សួនសោភាទេពី ដែលជាតារាចម្រៀងវ័យក្មេងមានរាងទ្រលុកទ្រលន់ មានស្ទីលលេងខ្លួនប្លែកៗ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនលើបណ្ដាញសង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ បន្ទាប់ពីចូលវ័យ ១៨ ឆ្នាំភ្លាម តារាចម្រៀងស្រីវ័យក្មេងរូបនេះ កាន់តែមានសាច់ឈាមស្រស់ស្អាត សាច់សខ្ចីដូចបណ្ដូលចេក មានស្ទីលតុបតែងខ្លួនកាន់តែខ្ញង់គួរឱ្យស្រឡាញ់ឡើង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ បន្ទាប់ពីបានឃើញព័ត៌មានក្នុងស្រុកបានចុះផ្សាយពីសម្រស់ និង អាយុរបស់នាងនោះ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមមួយចំនួនមានការសង្ស័យ ព្រមទាំងធ្វើការវែកញែកទាក់ទងនឹងអាយុរបស់តារាស្រីរូបនេះ ពេញបណ្ដាញសង្គម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលឃើញការវែកញែកបែបនេះ ស្រាប់តែឃើញបុរសវ័យចំណាស់មានគណនីហ្វេសប៊ុកឈ្មោះថា Sambuon Nhim ដែលបានចេញមុខប្រាប់ថាជាឪពុកបង្កើតរបស់ សោភា ទេពី បានធ្វើការឆ្លើយអះអាងជំនួសកូនស្រីរបស់ខ្លួន ដែលបានទម្លាយពីថ្ងៃខែកំណើតរបស់នាងពិតប្រាកដផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោកបានរៀបរាប់ថា «អ៊ុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាបន្តិចថា សោភា ទេពី នេះជាកូនស្រីរបស់អ៊ុំបង្កើត ហើយនាងកើតនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្សី វេលាម៉ោង ៥ល្ងាច ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០០៣ គឺជាថ្ងៃកំណើតពិតប្រាកដរបស់កូនខ្ញុំ» ។

ជាមួយគ្នានេះដែរ សោភា ទេពី ក៏បានធ្វើការស៊ែរបន្តពីឪពុក ដោយនាងក៏បាននិយាយទៅកាន់អ្នកសង្ស័យទាំងឡាយថា «បើអត់ដឹងច្បាស់កុំទាន់និយាយ កាលប្រឡងចម្រៀងខ្ញុំអាយុ ១៤ ឆ្នាំទេ តែខ្ញុំតំឡើង ១៦ ឆ្នាំ ដើម្បីបានប្រឡង តើខ្ញុំកុហកបានអីមកខ្ញុំវិញ បើឆ្នាំនឹងខ្ញុំអាយុ ១៨ មែន ហើយមុខចាស់ ឬ ក្មេងមិនសំខាន់ សំខាន់អ្នកចេះរកលុយខ្លួនឯងបាននៅ ឬ អាយុប៉ុណ្ណឹងនៅសុំលុយម៉ាក់ប៉ាអ្នកចាយទេ ខ្ញុំមិនដែលឈឺក្បាលរឿងនឹងទេ មានតែសប្បាយចិត្តដែលខ្ញុំអាយុប៉ុណ្ណឹងហើយខ្ញុំអាចជោគជ័យបានប៉ុណ្ណឹង ថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំ ឆ្នាំមមែ 5/5/2003 _ 5/5/2021 ជួយបូកដកឱ្យខ្ញុំផង» ៕

Related posts

Leave a Comment