គួរឲ្យសរសើរមែន! Jordan Windle ពីក្មេងកំព្រាជនជាតិខ្មែរ ក្លាយជាអត្តពលិកកីឡាជ្រមុជទឹក តំណាងឱ្យអាមេរិក

បរទេស៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកពេញបណ្តាញសង្គម ក្រោយពីបានដឹងពីប្រវត្តិជូរចត់ របស់អត្តពលិកកីឡាជ្រមុជទឹកម្នាក់ ប្រកួតក្នុងកីឡាអូឡាំពិក តំណាងឱ្យសហរដ្ឋអាមេរិក ដែលមានជនជាតិដើមជាខ្មែរ និង ជាក្មេងកំព្រា ត្រូវបានយកទៅចិញ្ចឹមដោយឪពុកជាបុរសស្រឡាញ់ភេទដូចគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Jordan Pisey Windle អាយុ ២២ ឆ្នាំ ត្រូវបានលោក Jerry Windle ដែលយកទៅចិញ្ចឹមថែរក្សាតាំងពីលោកទើបតែមានអាយុ ១៨ ខែមកម្ល៉េះ ។ គាត់ត្រូវបានគេបញ្ជូនឱ្យទៅរស់នៅក្នុងមណ្ឌលកុមារកំព្រា ក្រោយពេលដែលឪពុកម្តាយបង្កើតរបស់លោកបានស្លាប់ បន្ទាប់ពីលោកកើតបានរយៈពេលជាង ១ ខួប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីនោះមកគាត់ត្រូវបានលោក Jerry ដែលត្រូវបានគេស្គាល់ថាជាបុរសស្រឡាញ់ភេទដូចគ្នា យកទៅចិញ្ចឹម និង រស់នៅសហរដ្ឋអាមេរិក ដោយកាលនោះលោក Jerry បានមើលឃើញ Jordan ជាកុមារតូចម្នាក់ ដែលមានជំងឺកង្វះអាហាររូបត្ថម្ភ រលាកស្បែក និង ឆ្លងមេរោគ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Jerry បាននាំ Jordan ទៅរស់នៅក្នុងផ្ទះរបស់ខ្លួន នៅឯរដ្ឋ Florida ព្រមជាមួយការមើលថែយ៉ាងយកចិត្តទុកដាក់បំផុតក្នុងនាមជាឪពុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឆ្នាំ ២០១១ Jordan និង ឪពុករបស់គាត់ បានរួមគ្នាសរសេរសៀវភៅមួយក្បាលមានឈ្មោះថា «An Orphan No More: The True Story of a Boy: Chapter One» ។ សៀវភៅនោះ បានសរសេរអំពីជីវិតរបស់ពួកគេ ដោយសាច់រឿងមានតួអង្គសត្វមាន់មួយក្បាល ចង់ក្លាយជាឪពុក ខណៈពេលដែលកូនទាពណ៌ត្នោតមួយដែលវាយកមកចិញ្ចឹម ធំធាត់ឡើងជាមួយការមើលងាយពីអ្នកដទៃ ព្រោះតែវាគ្មានម្តាយ និង មានរូបរាងមិនដូចឪពុករបស់ខ្លួន ។

នៅអាយុ ៧ ឆ្នាំ Jordan បានចូលរួមប្រកួតក្នុងការជ្រមុជទឹកនៅឯជំរុំរដូវក្តៅ ដែលពេលនោះហើយគាត់បានស្គាល់ និង យល់ច្បាស់ពីសមត្ថភាពរបស់គាត់ ។ នៅអាយុ ៩ ឆ្នាំ គាត់បានឈ្នះពានរង្វាន់ថ្នាក់ជាតិកម្រិតដំបូងរបស់គាត់ ។ គាត់បានចូលរួមប្រកួតកីឡាអូឡាំពិកជាលើកដំបូង នៅពេលគាត់អាយុ ១០ ឆ្នាំ ហើយ ២ ឆ្នាំក្រោយមក គាត់បានក្លាយអ្នកមុជទឹកក្មេងជាងគេម្នាក់ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតអូឡាំពិកអាមេរិក ។

នៅឆ្នាំ ២០២១ នេះ Jordan បានចូលរួមក្នុងកីឡាអូឡាំពិកនារដូវក្តៅ តំណាងឱ្យសហរដ្ឋអាមេរិក ដែលធ្វើឡើងនៅឯទីក្រុង តូក្យូ ប្រទេសជប៉ុន ៕

Related posts

Leave a Comment