កាន់តែស្រណោះខ្លាំងណាស់! ក្រោយខ្នង សិល្បករល្បីឈ្មោះ លោកគ្រូ ហ៊ុយ ពុធ ជាស្វាមី ឪពុកសែនល្អ រហូតធ្វើឲ្យភរិយា ធ្វើចិត្តមិនទាន់បាន

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ បើងាកទៅមើលគណនីហ្វេសប៊ុករបស់សិល្បករ-ការិនីជាច្រើន កំពុងតែចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំនៃការបាត់បង់លោក ហ៊ុយ ពុធ ដែលជាអ្នកដឹកនាំលល្បីឈ្មោះ ក្រោយទទួលមរណភាព កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ដោយរោគាពាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាក្តី បើត្រលប់ទៅភរិយារបស់ រូបលោកវិញ បង្ហើបប្រាប់ថា រូបគាត់នៅមិនទាន់ ទទួលយកបាននៅឡើយទេ ព្រោះវាលឿនរហ័សពេក មិនតែប៉ុណ្ណោះ ភរិយាលោកបន្តថា លោកគ្រូ ហ៊ុយ ពុធ ជាស្វាមីនិង ជាឪពុក ដែលសែនល្អ ដោយលោកគ្រូ ខិតខំធ្វើការជាខ្លាំង ដើម្បីធានាថា ប្រពន្ធកូន រស់នៅយ៉ាងស្រួល រហូតដល់ថ្នាក់ ជាអ្នករកលុយមែន តែសូម្បីទឹកកកមួយកែវ ក៏រូបលោកមិនហ៊ានចំណាយដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត អ្វីដែលសែនរំជួលចិត្តជាខ្លាំងនោះគឺ កាលនៅនិយាយរួច លោកគ្រូបានផ្តាំភរិយាឲ្យ នៅថែរក្សាកូនចៅ កុំទៅណាឲ្យសោះ ហើយមួយទៀតនោះ គឺមុននឹងផុតដង្ហើមនោះ លោកគ្រូបានត្រឹមហៅភរិយា តែ២ម៉ាត់ប៉ុណ្ណោះគឺ «ម៉ែវា»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment