Connect with us

កម្សាន្ត

មើលឡើងភ្លឹក! អីយ៉ា សុខៗ រ៉េត សារីតា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ តុបតែងខ្លួនជានារីឡាវ ពិតជាស្រស់ស្អាតខ្លាំងដល់ហើយ

Published

on

ជាការពិតណាស់ បវរកញ្ញាចក្រវាល កញ្ញា រ៉េត សារីតា ពិតជាមានសមត្ថភាព និងទេពកោសល្យ បូករួមជាមួយរូបស្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិរបស់នាង ហើយរូបនាងតែងតែទទួលបានការស្រលាញ់គាំទ្រយ៉ាងលើសលុបពីសំណាក់បងប្អូនមហាជនយ៉ាងច្រើនកុះករផងដែរ ។

ភាគច្រើនមហាជនតែងតែលាន់មាត់សរសើរពីសម្រស់របស់កញ្ញា រ៉េត សារីតា យ៉ាងខ្លាំងរាល់ពេលដែលនាង បានបង្ហោះរូប នៅលើបណ្តាញសង្គមហ្វេសប៊ុកចេញមកម្តងៗ ។

មួយវិញទៀត រ៉េត សារីតា ក៏មានភាពប៉ិនប្រសប់ក្នុងការបញ្ចេញស្ទាយ៍ថតរូបយ៉ាងស្ទាត់ជំនាញ គួបផ្សំជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតទៀតនោះ បានធ្វើឲ្យរូបភាពនីមួយៗចេញមក ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ។

ចំណែកឯ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ រ៉េត សារីតា បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ព្រឺត ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកនេះ ដែលរូបនាងបានតុបតែងខ្លួនជានារីឡាវ មើលទៅពិតជាស្រស់ស្អាតខ្លាំងតែម្តងហើយ ។

ជាមួយរូបភាពរបស់ កញ្ញា រ៉េត សារីតា ប៉ុន្មានសន្លឹកនេះ ដែលបានតុបតែងខ្លួនជានារីឡាវ ក៏បានឆក់យកបេះដូងពីសំណាក់មហាជនមិនចេះតិចនាក់ផងដែរ រហូតមានការលាន់មាត់សរសើរថាស្រស់ស្អាតសឹងតែគ្រប់ៗគ្នាទៅហើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

អបអរសាទរ ចន កណ្ណិកា ទទួលបានតំណែង Miss Grand Cambodia កំពត

Published

on

By

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយកញ្ញា ចន កណ្ណិកា នោះ ដែលរូបនាងធ្លាប់ជាអតីតបេក្ខភាពក្នុងកម្មវិធីប្រកួត Miss Teen International Cambodia ផងដែរ ។ កាលពីប្រកួត នាងក៏មានឱកាសចូលដល់ Top10 ទោះបីជានាងមិនទទួលបានតំណែងណាមួយពីកម្មវិធីយ៉ាងណាក៏ដោយ តែរូបនាងក៏មានអ្នកគាំទ្រយ៉ាងច្រើននៅចាំលើកទឹកចិត្តដល់រូបនាងជានិច្ច ។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបេក្ខភាព ចន កណ្ណិកា បានទទួលដំណែងដ៏អស្ចារ្យមួយ បានក្តោបតំណែងជា Miss Grand Cambodia តំណាងឲ្យខេត្តកំពត ។

ហើយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ត្រូវនឹងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Preteen International Cambodia ឆ្លៀតក្នុងពេលវេលានោះ ដើម្បីប្រកាសតំណែងដល់នាងឲ្យមហាជនបានដឹងឮផងដែរ ។

លក្ខណៈសម្បិត្តទាំងអស់នេះហើយ ទើបធ្វើឲ្យ កញ្ញា ចន កណ្ណិកា បានក្តោបតំណែងជា Miss Grand Cambodia តំណាងឲ្យខេត្តកំពតតែម្តង ជាមួយគ្នានេះ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រ បានបន្តអបអរសាទរដល់រូបនាងផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ស្អាតៗដល់ហើយ! ស្ងាត់ៗ រ៉េត ស៊ូហ្សាណា ទៅរាយមន្តស្នេហ៍នៅសមុទ្របាត់ ដោយដាក់ប៉ុន្មានសន្លឹកនេះ ពិតជាស្រស់ស្អាត ស្រស់ស្រាយដល់ហើយ, ដល់ថ្នាក់ហ្វេនៗចូលទៅ ខំមិន ថា…

Published

on

By

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា នោះ ដែលជាតារាចម្រៀងស្រីពន្លកថ្មី ទើបតែប្រឡូកក្នុងវិស័យចម្រៀងរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះទេ តែរូបនាងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ។

ជាមួយនឹងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី តារាចម្រៀងស្រីវ័យក្មេងរូបនេះ ក៏ត្រូវបានមហាជនជាច្រើន ដាក់ការចាប់អារម្មណ៍ជាខ្លាំង ទៅលើការតុបតែងខ្លួនលើជីវិតប្រចាំថ្ងៃ ជាពិសេស គឺបច្ចុប្បន្ន ស៊ូហ្សាណា កំពុងតែអង្រួនចិត្តអ្នកទស្សនាជាខ្លាំង ជាមួយនឹងរូបសម្ផស្សនាង ។

ចំណែកឯ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ រ៉េត ស៊ូហ្សាណា ទៅដល់ឆ្នេរសមុទ្របាត់ គ្រាន់តែទៅដល់ភ្លាម ឆ្លៀតដាក់ប៉ុន្មានសន្លឹកនេះ នៅលើមាត់ឆ្នេរសមុទ្រ ពិតជាស្រស់ស្អាតខ្លាំង បូករួមជាមួយទេសភាពទៀតនោះ ស្រស់ស្រាយដល់ហើយ ។

ទន្ទឹមនឹងនេះផងដែរ មហាជនជាច្រើន ក៏ដូចជាបណ្តាអ្នកគាំទ្រតារាចម្រៀងរូបនេះ បាននាំគ្នាសរសើរថាស្រស់ស្អាតមិនដាច់ពីមាត់ឡើយ ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន ម្នាក់មួយម៉ាត់បង្ហាញអារម្មណ៍ចេញមកថា៖ “ស្រស់ស្រាយអាយដល, ស៊ូហ្សាណាបងអើយ,

ស្អាតទាំងអស់idol, ស្អាតម្ល៉េះអាយដល, អ្វីទាំងអស់អោយតែជារបស់ Suzana Reth ខ្ញុំស្រឡាញ់ទាំងអស់, រាងស្អាតអេម, វាពិបាកត្រង់ថាស្អាតគ្រប់រូបចឹងបាកមិនដឹងដាក់មួយណា” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ការងារមមាញឹកយ៉ាងណា ពេជ្រ សូលីកា ក៏ឆ្លៀតចំណាយពេលមើលថែកូនប្រុសយ៉ាងល្អ

Published

on

By

មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ពេជ្រ សូលីកា នោះ ដែលជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ជាមួយនឹងទឹកដមសំឡេងអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះរណ្តំ ។

ចំណែកឯ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ មហាជនជាច្រើន ក៏ដូចជាបណ្តាហ្វេនៗអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ ហាក់មានការភ្ញាក់ផ្អើលយ៉ាង សឹងតែមិនគួរឲ្យជឿសោះថា អតីតគូស្នេហ៍ ពេជ្រ សូលីកា លោក Han Khim បានបង្ហោះសារតាមរយៈបណ្តាញសង្គម Instagram Story បាននិយាយពីការចែកផ្លូវគ្នា និងបន្តដំណើរជាឪពុកម្តាយរបស់កូនប្រុស ព្រមទាំងធ្វើជាមិត្តភក្តិនឹងគ្នាបន្តទៅមុខទៀត ។

ពេជ្រ សូលីកា បានឆ្លងកាត់រឿងរ៉ាវជាច្រើនណាស់មកហើយ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រហាក់មានការរំជួលចិត្ត និងយល់ពីអារម្មណ៍របស់នាងនៅក្នុងពេលនេះ ខណៈក្នុងនាមជាអ្នកម្តាយ និងជាបងស្រីផង សូលីកា មានតែខិតខំប្រឹងប្រែងធ្វើការរកលុយដើម្បីមើលថែអ្នកទាំងពីរ ។

ទោះបីជាមមាញឹការងារខ្លាំងយ៉ាងណាក៏ដោយ ពេជ្រ សូលីកា នៅតែឆ្លៀតពេលទំនេរពីការងារ ផ្តល់ភាពកក់ក្តៅដល់កូនប្រុសបានយ៉ាងល្អបំផុត ក្នុងនាមជាអ្នកម្តាយមួយរូប ។

ជាញឹកញាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ពេជ្រ សូលីកា តែងតែបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពនៅក្បែរកូនប្រុសមើលថែជានិច្ច បានធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់នាង លាន់មាត់សរសើដល់រូបនាងជាខ្លាំង ។

ជាក់ស្តែង បើក្រឡេកទៅមើលរូបភាពប៉ុន្មានសន្លឹករបស់ ពេជ្រ សូលីកា ដែលបានបង្ហោះកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលជាសកម្មភាពនៅក្បែរមើលថែកូនប្រុស ជូនគេដើរលេង ផ្តល់ភាពកក់ក្តៅ គ្មានឲ្យចន្លោះណាឡើយ ដើម្បីកូនប្រុស សូលីកា បានធ្វើគ្រប់យ៉ាងដើម្បីចិញ្ចឹមកូន ។

ជាមួយគ្នានេះផងដែរ សូលីកា ក៏បានព្រលយពាក់ប៉ុន្មានម៉ាត់ទៀតថា៖ “គ្មានសង្សារគ្មានបញ្ហា” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម មហាជនជាច្រើន ក៏ដូចជាបណ្តាអ្នកគាំទ្ររូបនាង បាននាំគ្នាចូលទៅ ខំមិន ម្នាក់មួយម៉ាត់ថា៖ “The best caption idol, Single mommy, យ៉ាងណាក៍មានBoyfriend តូចម្នាក់នៅក្បែរដែរIdol, Strong Mommy” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ