ស្អាតហើយចិត្តល្អទៀត! ទីបំផុតអ្នកស្រី ទ្រី ដាណា បានជួបជាមួយអ៊ុំស្រីម្នាក់នេះហើយ អ្នកលក់ក្បែរពេលថម MV បទ ទឹកភ្នែកសំរាម កាលពីជិត ២ ឆ្នាំមុន ថែមទាំងជូនជាថវិកាទៅគាត់ចំនួន..(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ អ្នកស្រី ទ្រី ដាណា បានសម្តែងនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ក្រោយបានស្វែងរកអ៊ុំស្រីម្នាក់ ឃើញហើយថែមទាំងបានជូនជាថវិកាយ៉ាងច្រើនទៅដល់អ៊ុំស្រីថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ អ្នកស្រី ទ្រី ដាណា ក៏បានប្រាប់បន្ថែមទៀតថា៖ “ទីបំផុតបានជួបអ៊ំស្រីអ្នកលក់ក្បែរគ្នាហើយ តាមពិតរូបនេះ តាំងពីថត MV Original Song បទទឹកភ្នែកសំរាម កាលជិត ២ឆ្នាំមុន។ ឥឡូវរកគាត់ឃើញហើយ ជូនថវិកាគាត់ 1000$ និងអំណោយស្បៀងអាហារមួយចំនួន។ សំខាន់គាត់មាននំផ្ញើមួយថង់ទៀត ចំពេលឃ្លានល្មម”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញទង្វើទឹកចិត្តល្អប្រពៃអ្នកអ្នកស្រីរួចមក ភ្លាមៗនោះធ្វើឲ្យហ្វេនៗជាច្រើនរបស់អ្នកស្រី ក៏បាននាំគ្នាចូលទៅ ខមិន បែបនេះថា៖ “ជូនពរ បងស្រី មានសុខភាពល្អ នឹងសំណាងល្អ, បងចឹត្តល្អណាស់, ចិត្តល្អណាស់ចែញុំ, ស្អាតហេីយថែមទាំងចិត្តល្អបងទ្រីដាណា, ល្អណាស់បង, ចែដាណាចិត្តល្អណាស់ស្រលាញ់ចែពេញ, ចិត្តល្អណាស់មីង, ទឹកចិត្តល្អណស់ចែដាណា, ស្អាតទាំងចឹត្តទាំងកាយបង”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment