មហាជនមានការកោតសរសើរយ៉ាងខ្លាំង ក្រោយឃើញប្អូនប្រុសម្នាក់នេះ តស៊ូស៊ីឈ្នួលធ្វើកូនជាងម៉ូតូឲ្យគេ ១ថ្ងៃសន្សំ ២០០០រៀល ជិត ១ ឆ្នាំ រហូតគ្រប់លុយទិញកង់១គ្រឿងនេះ…

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ មហាជនជាច្រើនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញប្អូនប្រុសម្នាក់ដែលខិតខំស៊ីឈ្នួលធ្វើកូនជាងម៉ូតូឲ្យគេ រហូតសន្សំបានលុយកាក់បន្តិចបន្តួច សម្រាប់ទិញកង់មួយទុកជិះសម្រាប់ធ្វើជាមធ្យាបាយធ្វើដំណើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ក៏មានមហាជនជាច្រើនមានការកោតសរសើរ និង មានក្តីអាណិតយ៉ាងក្រៃលែង ចំពោះប្អូនប្រុស ដោយសារតែប្អូននៅក្មេង ប៉ុន្តែមានការចេះគិតគូរវែងឆ្ងាយ និង មានការតស៊ូនៅក្នុងជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Srey Mum» បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ក្មេងប្រុសម្នាក់នេះមកទិញ កង់ខ្ញុំ ខ្ញុំសួរវាថារាល់ថ្ងៃធ្វើអីគេ ខ្ញុំស៊ីឈ្នួលធ្វើកូនជាង ម៉ូតូអោយគេក្នុងមួយថ្ងៃខ្ញុំទទួលបាន 15000រៀលបាយទឹកខ្លួនឯង 《សល់បាន2000រឺ3000រៀលក្នុងមួយថ្ងៃ 》ចំនែក ម៉ែខ្ញុំស៊ីឈ្នួលរាងចានអោយគេ កង់មួយគ្រឿងនេះ ខ្ញុំសន្សំលុយចិត្ត8ខែហើយទើបគ្រប់ មីង 《ជីវិតជាកូនអ្នកក្រហើយខ្សត់អំណត់អត់ធ្មត់នឹងស៊ូទ្រាំបានរឿងសព្វគ្រប់បែបយ៉ាង》”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment