ស៊ែរម្នាក់មួយលើកទឹកចិត្តកូនខ្មែរផង! កូនខ្មែរអ្នកខេត្តសៀមរាប រចនាចម្លាក់គំនូរផុស ល្អវិចិត្រ ល្បីកក្រើកហ្វេសប៊ុក (មានវីដេអូ)

ថ្មីៗនេះ រូបភាពជាច្រើនសន្លឹកបង្ហាញពីចម្លាក់គំនូរផុស ដែលឆ្លាក់ដោយស្នាដៃកូនខ្មែរពិតៗ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង និង ទទួលបានការស្ញើចសរសើរព្រោងព្រាត ពីសំណាក់មហាជនខ្មែរ ក្រោយយល់ឃើញសកម្មភាពទាំងនេះបាន និង កំពុងថែរក្សា លើកតម្កើងវប្បធម៌ខ្មែរ បន្តទៅមុខទៀតឱ្យកាន់តែយូរអង្វែង បន្តដល់កូនចៅជំនាន់ក្រោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងគំនូរដ៏ល្អវិចិត្រទាំងនេះ ត្រូវបានសម្រិតសម្រាំងដោយវិចិត្រករខ្មែរមួយរូប គឺលោកគ្រូ អេង សំអាត ដែលមានស្រុកកំណើតកើតជា នៅខេត្តសៀមរាប ទឹកដីអង្គរ ដែលតាមគណនីរបស់លោក បានបង្ហាញពីផ្ទាំងគំនូរដែលទើបតែរចនាបាន ៣០% សម្រាប់ផ្ទៃរូបដែលរចនារួច (0.65m x 0.5m) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសកម្មភាពរចនារូបផុសដ៏ប្រណីត របស់វិចិត្រករដ៏ឆ្នើមរូបនេះ គឺធ្វើឡើងនៅក្នុងមណ្ឌលវិបស្សនាធុរៈ ព្រំដែនក្អមសំណរក្រោម ស្ថិតក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសកម្មភាពនៃការគូរឆ្លាក់នេះ គេសង្កេតឃើញរូបភាពដែលឆ្លាក់បានមួយផ្ទាំងៗ សុទ្ធតែមានស៊ុមរចនាព័ទ្ធជុំវិញ ប្រកបដោយក្បូរក្បាច់បែបខ្មែរ ស្រស់ស្អាតបំផុត ហ៊ុមព័ទ្ធផ្ទាំងរូបភាពដែលមានលក្ខណៈផុសចេញមកខាងក្រៅ ប្រកបដោយរចនាបថលម្អិតគ្រប់ចំណុច សូម្បីតែសរសៃសក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ បើនិយាយពីកាយវិការបៀកឆ្លាក់វិញ បានបង្ហាញពីទឹកដៃនៃអ្នកបន្តវេនចម្លាក់ដ៏ពូកែ ដែលមានឥរិយាបថផ្ចិតផ្ចង់បំផុត អាចរំលេចឡើងនូវផ្ទៃរូបភាពដ៏ល្អវិចិត្រ ធ្វើឱ្យមហាជនដែលបានឃើញហើយហាក់គាប់នេត្រាអនេក និង លើកសរសើរថាកូនខ្មែរមានសមត្ថភាពដ៏ពិសេសអស្ចារ្យនេះ ៕

Related posts

Leave a Comment