ទីបំផុតស្គាល់អត្តសញ្ញាណហើយ! គ្រប់គ្នារំជួលចិត្តយ៉ាងខ្លាំង ក្រោយឃើញលោកគ្រូ ធ្វើការ Live បង្រៀនគណិតវិទ្យាដល់សិស្ស ទោះបីរូបគាត់កំពុងនៅព្យាបាលកូវីដ១៩ក៏ដោយ….

ហ្វេសប៊ុក៖ នៅមនុនេះបន្តិច នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញរូបថតមួយសន្លឹក ដែលកំពុងធ្វើឲ្យអ្នកប្រើប្រាសបណ្តាញសង្គមហ្វេសប៊ុក មានការរំជួលចិត្តយ៉ាងខ្លាំងក៏ដូចជាមានការកោតសរសើរ ទៅលើទឹកចិត្តលោកគ្រូបង្រៀនម្នាក់ ទោះបីជាស្ថិតក្នុងដំណាក់កាលព្យាបាលជំងឺកូវីដ១៩ក៏ដោយ ក៏រូបគាត់ឆ្លៀត Live ធ្វើការបង្រៀនដល់សិសផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពមួយសន្លឹកនេះ ដែលផុសនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា « Chhoeun Charly Hailin» ក៏បានបង្ហាញអត្តសញ្ញានលោកគ្រូខាងលើនេះបន្ថែមយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ទោះបីជាកើត Covid19(កម្រិតស្រាល) ក៏លោកគ្រូ នៅតែឆ្លៀតបង្រៀនតាមអនឡាញពីកន្លែងព្យាបាលដែរ (បើមិនបង្រៀនគាត់អផ្សុក) ទឹកចិត្តគ្រូបង្រៀន លោកគ្រូ ហៀក វណ្ណៈ (ហៅ លោកគ្រូ តា) គឺជាគ្រូ (គណិតវិទ្យា) ដ៏ស្លូត និងមាន សីលធម៌ខ្ពស់ គាត់តែងតែ បង្រៀន គ្រូ ប្អូនៗ ក្មួយៗ ជំនាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយនូវ បទពិសោធន៍ល្អៗ ទាក់ទង និង ការបង្រៀន និងបំណិនជីវិតជាច្រើន ។ លើសពីនេះគាត់បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងក្រុងប៉ោយប៉ែត រីឯអតីតសិស្សរបស់គាត់បានចាំនូវ ពាក្យស្លោក និងទ្រឹស្តីគាត់ជាច្រើន។ អធ្យាស្រ័យ លោកគ្រូ ដែលខ្ញុំយករូបលោកគ្រូមកផុស”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

ប្រភព៖ Chhoeun Charly Hailin

Related posts

Leave a Comment