អានសារមួយនេះហើយ ខ្លោចចិត្តណាស់! ក្រោយឆ្លងកូវីដ ដឹងខ្លួនមិនរស់ ប្រពន្ធមានផ្ទៃពោះ ៦ ខែ សរសេរសំបុត្រលាស្វាមី យ៉ាងរំជួលចិត្ត

បរទេស៖ នាពេលថ្មីៗមកនេះ នៅលើបណ្តាញសង្គមថៃ មានរឿងរ៉ាវដ៏គួរឲ្យ.ត.ក់.ស្លុ.តមួយបានកើតឡើងក្រោយពេលមានស្រ្តីវ័យ ២៦ ឆ្នាំម្នាក់ បាន.ស្លា.ប់.ទៅខណៈ ខ្លួនកំពុងតែពពោះ កូនក្នុងផ្ទៃ ៦ ខែ ទៅជាមួយផងដែរ ដោយសារតែឆ្លងកូវីដ១៩ ធ្វើឲ្យប្រជាជនថៃ បានសម្តែងនូវអារម្មណ៍សោកស្តាយជាពន់ពេក។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក «Sola Sale»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ឆ្លងកូវីដយ៉ាងដូច្នេះ ភរិយារូបនេះ ដឹងខ្លួនច្បាស់ណាស់ថា មិនអាចឆ្លងផុតបាន ក៏បានសរសេរសារបណ្តាំចុងក្រោយ ទុកឲ្យស្វាមី ដែលក្នុងនោះ បានបញ្ជាក់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ផ្ញើរជូនបងចេមជាទីស្រឡាញ់ ថាអូនឆ្លងមិនផុត ពីកូវីត១៩ ឲ្យអូនសូមទោសដែលមិនបានអោយបងជួបមុខកូន អូននឹងទៅនៅជាមួយកូនដោយខ្លួនឯង អូននឹងចិញ្ចឹមកូនអោយបងខ្លួនឯង សូមឲ្យប្តីប្រើជីវិតឲ្យបានល្អ នឹកដល់អូននឹងកូនខ្លះៗក៏គ្រប់គ្រាន់ ថាបងមានប្រពន្ធថ្មី បងត្រូវរើសនារីល្អៗក្នុងជីវិត ជីវិតត្រូវបន្តទៅមុខជានិច្ច អូនសង្ឈឹមថាមានជាតិមុខយើងនឹងបានជួបគ្នាទៀត នៅជាមួយគ្នាម្តងទៀតជាមួយគ្នាហើយនឹងកូនយើងម្តងទៀតណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនគ្មានអ្វីអោយបងទេ តែអូនបានប្រាប់ម៉ែឲ្យឡានទៅបងហើយ អរគុណណាដែលអត់ធ្មត់នៅជាមួយអូនមកសែនយូរណាប្តីសម្លាញ់ អូនស្រឡាញ់បងណាស់ ស៊ូៗណា យ៉ាងហោ.ច.ណាស់ក៏អូនបានលាបង បងអាចធ្វើបានទេបងឈប់លេងល្បែងភ្នាស់ទៅ វាគ្មានរីកចម្រើនទេមានតែអស់លុយ ខំប្រឹងធ្វើការរកសុីតែម្យ៉ាងល្អហើយ អូនមានបំណងចង់សម្រាកនៅផ្ទះ មិនបានចង់ចាកចេញទៅ តែវាពិតជាហាមមិនបានពិតមែន ថាមានសង្សារថ្មី យករូបថតរៀបការយើងមកទុកនៅផ្ទះម៉ែអូនណា មនុស្សស្រីមិនអាចអត់ធន់ឃើញបានទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ញើរឧស្សាហ៍មកមើលម៉ែអូនផងណា ដំបូងៗគាត់ប្រាកដជាធ្វើចិត្តមិនបាន ឧស្សាហ៍មកបង្ខំគាត់អោយញុំាបាយ ម៉ែអូនស្រឡាញ់បងណាស់ តែគាត់មនុស្សបែបត្រង់ៗ អូនផ្ញើមើលម៉ែអូនផងណា #នេះជារឿងរ៉ាងដល់កំសត់របស់ប្អូនស្រីអាយុ26ឆ្នំាមានផ្ទៃពោះ6ខែបានកើតកូវីត១៩ហើយ.ស្លា.ប់.ទំាងម្តាយនឹងកូនទើបរៀបការជាមួយគ្នា”៕

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment