អានហើយចង់យំតាម! ក្រោយទទួលដំណឹងថាលោកមេធាវី ជូ ជាគុយ បានទទួលមរណភាព ធ្វើឲ្យមិត្តរួមការងារ មិនអាចទទួលយកបាន ក៏និយាយទាំងអួលដើមកថា…

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ រឿងរ៉ាវមេធាវីមួយរូបដែលបានបាត់ខ្លួននៅឆ្នេរអូត្រះ បានក្លាយជាប្រតិបត្តិការដ៏ក្តៅគគុក ដែលត្រូវបានអាជ្ញាធរបន្តរុករកយ៉ាងសកម្មទាំងកណ្តាលអធ្រាត្រ ដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង អ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកផេក រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យបានដឹងថា ជ.ន.រ.ង.គ្រោះដែលបានបាត់ខ្លួនកាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ ខាងលើ ត្រូវបានរកឃើញហើយ នៅម៉ោង ០៥ និង ៣០ នាទីព្រឹកនេះ ប៉ុន្តែគួរឱ្យសោកស្តាយដោយ.ជ.ន.រ.ង.គ្រោះបាន.ស្លា.ប់.បាត់បងជីវិត ដោយ.ស.ព.បានអណ្តែតទើរលើឆ្នេរខ្សាច់ ចម្ងាយប្រហែល ១០០ ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និង មានចំងាយប្រហែល ១៣០០ ម៉ែត្រ ពីកន្លែងបាត់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនាថ្ងៃដដែលផងនេះ គេបានឃើញមិត្តភ័ក្តិ មិត្តរួមការងារ បានទៅចូលរួមពិធីបុណ្យសព លោកមេធាវី ព្រមទាំងបានពោលពាក្យទាំងអួលដើមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ គេបានឃើញគណនីហ្វេសប៊ុកមួយមានឈ្មោះថា «Cai Yinghao» បានសរសេររៀបរាប់ប្រាប់ថា៖ “ពិតជាលឿនណាស់ គ្នាពិតជាមិនអាចទទួលយកបានចំពោះការបាត់បង់ជីវិតរបស់ពួកម៉ាក ។ សូមចួលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារពួកម៉ាកផងដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ហើយសូមអោយដួងវិញ្ញាក្ខន្ធរបស់ពួកម៉ាកបានទៅកាន់ឋានសុគតិភព 源贵 一路好走 !”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀតគេក៏បានឃើញគណនីហ្វេសប៊ុកមួយឈ្មោះថា «Daro Bol» ក៏បាននិយាយទំាងអួលដើមកថា៖”ពិតជាមិនអាចទទួលយកបានទេ ស្លុតចិត្តខ្លាំងណាស់ សោកស្តាយខ្លាំងបំផុត បងជាមេដ៏ល្អខ្លាំងបំផុតរបស់ខ្ញុំ។ ខ្ញុំសុំខមាទោសបងរាល់កំហុសរបស់ខ្ញុំដែលកេីតមានកន្លងមក សូមវិញ្ញាណក្ខ័ន្ធបងបានទៅដល់ឋានសុគតិភព បងនៅដិតជាប់ក្នុងដួងចិត្តរបស់ខ្ញុំជារៀងរហូត។

យេីងបានមកដល់ការិយាល័យវិញហេីយ បង បងជាមនុស្សដ៏ល្អ ពួកខ្ញុំចងចាំរូបបងជានិច្ច បងហត់ណាស់ហេីយ សូមបងធ្វេីដំណេីរទៅកាន់សុខគតិភព”។

គួររំឭកផងដែរថា ហេតុ.កា.រ.ណ៍.ដ៏.រ.ន្ធ.ត់.នេះកើតឡើងនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ៣០ នាទីល្ងាច ដែលបុរសម្នាក់បានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ នៅចំណុចឆ្នេរអូរត្រេះ ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង ត្រូវបានក្រុមប្រតិបត្តិការ ចុះរុករកទាំងយប់នៅ វេលាម៉ោង ០៨ និង ៣០ នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

អត្តសញ្ញាណ.ជ.ន.រ.ង.គ្រោះ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅនៅរាជធានីភ្នំពេញ និង បានទៅក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និង ទេសចរណ៍ ៕

Related posts

Leave a Comment