អ្នកណាធ្លាប់ខ្លាចគាត់ខ្លះ? នៅចាំតួអង្គនាង នុត ក្នុងរឿង «ខ្លោចចេកជ្វា» បានទេ? ពេលនេះលេខមុខក្នុងរឿងថ្មី រីឯសម្រស់វិញនៅតែស្អាត

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូននិយមទស្សនានូវរឿងភាគខ្មែរ ច្បាស់ជាបានស្គាល់យ៉ាងច្បាស់ហើយ តារាស្រីអ្នកនាង សាំង ភស្តា ដែលគ្រប់គ្នាតែងតែស្គាល់ និង ធ្លាប់បះរោមខ្លាចរអានាងពេលសម្តែងនៅក្នុងឿង «ខ្មោចចេកជ្វា» កាលពីអំឡុងពេលជាង ១០ ឆ្នាំមុនជាក់ជាមិនខាន។ ដោយកាលនោះគេចាំបានថា ខ្សែភាពយន្តមួយនោះ ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់មហាជន រហូតមកដល់សព្វថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយទទួលបានការគាំទ្រតាមរយៈរឿង ខ្មោចចេកជ្វា នេះដែរ យើងឃើញថា ពេលវេលាក្រោយៗមកទៀត យើងក៏មិនដែលឃើញតារាស្រីរូបនេះ លេចមុខសម្ដែងក្នុងរឿងផ្សេងៗទៀតដែរ។ ស្រាប់តែចូលមកដល់ឆ្នាំ ២០២១នេះ អ្នកនាង សាំង ភស្ដា ក៏បានបង្ហាញវត្តមានក្នុងសិល្បៈម្ដងទៀត ដោយនាងបានលេចមុខសម្ដែងជាតួអង្គម្ដាយតួឯកស្រីក្នុងរឿង «នគរមាស» របស់ស្ថានីយ៍ទូរទស្សន៍ CTN ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ ទោះបីជាតារាស្រីរូបនេះ បានសម្ដែងជាតួម្ដាយពិតមែន ប៉ុន្តែបើចាប់អារម្មណ៍លើការតុបតែងខ្លួនរបស់នាង បង្ហាញឲ្យឃើញថា នាងនៅតែស្រស់ស្អាតខ្លាំងជាមួយនឹងឈុតបុរាណ បែបសុភាពរាបសា ស្លូតបូតសមសួនតែម្ដង។ ខណៈជីវិតពិតនាងពេលនេះ នាងមានគ្រួសារ មានកូនពីរនាក់ និងមានវ័យកាន់តែច្រើនទៅហើយក៏ដោយ តែមើលទៅតារាស្រីរូបនេះ ពិតជាសម្ដែងបានយ៉ាងសម និងនៅតែស្អាត មិនគួរឲ្យខ្លាចដូចកាលនាងសម្ដែងជាតួក្នុងរឿងខ្មោចចេកជ្វាទៀតនោះឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment