តារាចម្រៀងលោក ព្រាប សុវត្ថិ បានទម្លាយសារយ៉ាងក្តុកក្តួល ក្រោយការបាត់បង់លោក ហ៊ុន ពុធ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ បើងាកទៅមើលគណនីហ្វេសប៊ុករបស់សិល្បករ-ការិនីជាច្រើន កំពុងតែចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំនៃការបាត់បង់លោក ហ៊ុយ ពុធ ដែលជាអ្នកដឹកនាំលល្បីឈ្មោះ ក្រោយទទួលមរណភាព កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ដោយរោគាពាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលតារាចម្រៀងល្បីឈ្មោះជួរមុខ លោក ព្រាប សុវត្ថិ ក៏ដូចគ្នាដែរ លោកគឺមិនភ្លេចនោះឡើយនូវការចូលរួមមរណទុក្ខ និង សោកស្តាយយ៉ាងខ្លាំងនៃការទទួលមរណភាពរបស់លោក ហ៊ុយ ពុធ កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ កន្លងមកនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជារំលងប៉ុន្មានថ្ងៃមែន ប៉ុន្តែនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ លោក ព្រាប សុវត្ថិ បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ជាពិសេសគឺលោកបានរៀបរាប់នូវការចងចាំមិនភ្លេចពីគុណបំណាច់ដ៏ធំធេងលើវិថីសិល្បៈរបស់អ្នកដឹកនាំលោក ហ៊ុយ ពុធ មកលើរូបលោក និង សិល្បករជាច្រើនទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ព្រាប សុវត្ថិ បានរៀបរាប់យ៉ាងសោកស្តាយថា «សារចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារ លោកអ៊ំ ហ៊ុយ ពុធ ! ខ្ញុំបាទ ព្រាប សុវត្ថិ និង ក្រុមគ្រួសារ មានការសោកស្ដាយ និង ក្រៀមក្រំបំផុត ក្រោយពីបានទទួលដំណឹងដ៏រន្ធត់ ដែលលោកអ៊ំ ហ៊ុយ ពុធ បានទទួលមរណភាព នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុស្សាវរីយ៍ និង ស្នាដៃសិល្បៈជាច្រើនរាប់មិនអស់ របស់លោកអ៊ំដ៏ល្អៗ ដែលបានបន្សល់ទុកដល់រូបខ្ញុំបាទ និង សិល្បករ សិល្បការិនីជាច្រើននាក់ ច្រើនឆ្នាំមកទល់ពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃ ហើយមិនអាចបំភ្លេចបាន ។

លោកអ៊ំជាលោកគ្រូ ជារៀមច្បង ជាអ្នកដឹកនាំម្នាក់ដ៏ល្អ សម្រាប់រូបខ្ញុំ ក៏ដូចជាសិល្បករ សិល្បការិនី ។ គ្រប់ស្នាដៃរបស់លោកអ៊ំ នឹងស្ថិតនូវក្នុងបេះដូងសិល្បករ សិល្បការិនី និង ទស្សនិកជនខ្មែររហូត ។ ខ្ញុំបាទ និង ក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអ៊ំ ហ៊ុយ ពុធ សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» ៕

Related posts

Leave a Comment