ស្ដាប់ហើយកាន់តែស្រណោះ! មុនបាត់បង់ជីវិត លោកគ្រូ បណ្តូល បានផ្ញើសារសំឡេងមួយ ទៅកាន់ក្រុមគ្រួសារ…(មានវីដេអូ)

ហ្វេសប៊ុក៖ លោកសាស្រ្តចារ្យ ស្រី បណ្តូល សហស្ថាបនិក របស់អង្គារ ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលមរណភាពហើយកាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ១៩។ នេះបើតាមរយៈការបង្ហោះចេញពីគេហទំព័រហ្វេសប៊ុកផេករបស់ «អនុគណៈកម្មការស្រាវជ្រាវជំងឺ កូ.វី.ដ ១៩»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងចាកចេញទៅ លោកសាស្ត្រាចារ្យ ស្រី បណ្ដូល ធ្លាប់បានបន្សល់ទុកនូវសារសំឡេងដ៏មានន័យ និង គួរឱ្យស្រណោះបំផុត ហាក់ដូចជាបញ្ជាក់ពីសញ្ញានៃការចាកចេញរបស់លោក ជូនទៅកាន់ប្អូនរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារថា «មនុស្សយើង ពេលដែលជួបគ្នា ពេលដែលមានកំណើតជាមនុស្ស ជាតិជាមនុស្សហ្នឹង គឺមិនងាយមានទេ បើនៅក្នុងព្រះធម៌វិញប្រាប់ថា មិនដឹងជាប៉ុន្មានពាន់លានជាតិទេ ទើបបានកើតមកជាមនុស្សម្ដង ហើយការកើតហ្នឹងទៀត ភពផែនដីដែលជាកន្លែងយើងកើត គឺស្ថិតនៅចំកន្លែងដ៏សមគួរមួយដែលមានកម្ដៅល្មម មានត្រជាក់ល្មម ទើបអាចកកើតជាមនុស្សឡើងមកបាន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសាស្ត្រាចារ្យបានបន្តថា «នៅពេលដែលយើងមានសំណាងបានកើតជាមនុស្ស បានស្គាល់គ្នាហើយ ត្រូវតែចេះអត់ឱន អធ្យាស្រ័យ អភ័យទោសឱ្យគ្នា ស្រឡាញ់គ្នា ព្រោះពេលដែលបែកគ្នាទៅ ពេលដែលស្លាប់ទៅ មានន័យថាគ្មានថ្ងៃ គ្មានពេលគ្មានវេលាណា អាចមកជួបគ្នាវិញបានទេ ។ អ៊ីចឹងទេ ផែនដីនេះ ជាកន្លែងចតចំណតមួយភ្លែតនៃជីវិតរបស់មនុស្សម្នាក់ៗហ្នឹង ហើយក៏បែកធ្លាយទៅគ្មានថ្ងៃ វិលត្រឡប់មកជួបគ្នាវិញទេ ។ អ៊ីចឹងពេលនៅរស់ហ្នឹង ជាមិត្តភក្តិ ជាបងប្អូន ជាឪពុកម្ដាយ ជាគ្រួសារ ត្រូវចេះស្រឡាញ់គ្នា ព្រោះផែនដីនេះគឺជាកន្លែងសម្រាប់ចែករំលែកក្ដីស្រឡាញ់ ចែករំលែកបទពិសោធ អត់ឱន អធ្យាស្រ័យ យោគយល់មេត្តាអីហ្នឹងឯង ព្រោះត្រូវបែកគ្នារហូត គ្មានថ្ងៃត្រឡប់មកវិញ រាប់ពាន់ម៉ឺនឆ្នាំ គ្មានថ្ងៃបានជួបគ្នាវិញទេ គឺមានតែម្ដងឱ្យគត់ គឺពេលនេះឯង» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការបាត់បង់នេះ និង ក្រោយពីបានដឹងសារដ៏មានន័យនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម ក៏ដូចជាអ្នកដែលបានស្គាល់អង្គការហ្វាពន្លឺសិល្បះៈ នាំគ្នាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់លោកសាស្ត្រាចារ្យ និង មានសេចក្ដីសោកស្ដាយជាខ្លាំង ចំពោះការចាកចេញរបស់លោក ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ដ៏.កា.ច.សា.ហា.វ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment