រំភើបខ្លាំងណាស់! ជិតដល់ម៉ោងប្រកួត កម្ពុជា ប៉ះ វៀតណាម កញ្ញា ថន លក្ខិណា បង្ហោះសារជូនពរយ៉ាងខ្លីថា…

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៩ នៅ ម៉ោង ៧:០០ យប់នេះ ពិតជាកក្រើកហើយ នូវការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដោយក្រុមវៀតណាមអាយុក្រោម២២ឆ្នាំ ត្រូវប៉ះជាមួយ កម្ពុជាអាយុក្រោម២២ឆ្នាំ នៅ កីឡដ្ឋាន Rizal Memorial ព្រមទាំងមានការផ្សាយផ្ទាល់ពី ហង្សមាស HDTV ផងដែរ។​

ដើម្បីផ្តល់កម្លាំងចិត្តជូនក្រុមកីឡាករបាល់ទាត់កម្ពុជា តាមកន្លែងផ្សេងៗមិនថា នៅទីក្រុងភ្នំពេញទេ នៅតាមបណ្តាខេត្តមួយចំនួនធំ ក៏នឹងមានការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា ប៉ះជាមួយ វៀតណាម ផងដែរ។

ក្នុងនោះ គេក៏បានឃើញកញ្ញា ថន លក្ខិណា ក៏បានបង្ហោះសារគាំទ្រផងដែរ ដោយបានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “សូមជូនពរគោព្រៃកម្ពុជាទទួលបានជ័យជម្នះ “ទាំងអស់គ្នាដើម្បីកម្ពុជា””៕

Related posts

Leave a Comment