កុំចេះតែហ៊ាន! ជុំៗធ្វើ Birthday សប្បាយដល់យប់ មានអីគ្រូពេទ្យចុះ Surprise យកសំណាកព្រឹបៗជំនួសនំខេក នៅខណ្ឌពោធិ៍សែនជ័យ

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកវេជ្ជបណ្ឌិត Punlue Chao អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុនម៉ានី បានបង្ហោះពីសកម្មភាពចុះប្រតិបត្តិការយកសំណាកទាំងយប់ នៅទីតាំងធ្វើពិធីខួបកំណើតមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គណនីហ្វេសប៊ុកវេជ្ជបណ្ឌិតខាងលើនេះ ដែលមានឈ្មោះថា «Punlue Chao» បានបង្ហោះសារមួយដ៏គួរឲ្យចាប់អារម្មណ៍ថា៖ “គេហៅមកខួបកំណើតទាំងយប់។ ៣កុំ ៣កាពារ។” ព្រមជាមួយទិដ្ឋភាពក្រុមគ្រូពេទ្យកំពុងដុតដៃដុតជើងយកសំណាកអ្នកដែលបានចូលរួមនៅទីតាំងធ្វើពិធីខួបកំណើត ដែលមានចងប៉េងប៉ោងលម្អក្នុងហាងមួយកន្លែង ស្ថិតនៅផ្លូវ ១២០K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះសកម្មភាពនេះ តាមប្រភពពុំបានបញ្ជាក់ឱ្យដឹងពីមូលហេតុនៃការចុះយកសំណាកនោះទេ ដោយមហាជននាំគ្នាស្មានឱ្យដឹងថា អាចមកពីការធ្វើពិធីជួបជុំល្មើសនឹងវិធានការរដ្ឋបាលដែលបានដាក់ចេញ ឬក៏អាចដោយសារតែទីតាំងខាងលើនេះ មានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment