សោកស្តាយណាស់! លោកសាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិកអង្គការ ហ្វាពន្លឺសិល្បៈ បានទទួលមរណភាពហើយ ដោយសារតែ

ហ្វេសប៊ុក៖ លោកសាស្រ្តចារ្យ ស្រី បណ្តូល សហស្ថាបនិក របស់អង្គារ ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលមរណភាពហើយកាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ១៩។ នេះបើតាមរយៈការបង្ហោះចេញពីគេហទំព័រហ្វេសប៊ុកផេករបស់ «អនុគណៈកម្មការស្រាវជ្រាវជំងឺ កូ.វី.ដ ១៩»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «ម្ទេសបី ពណ៌» ដែលត្រូវជាសាច់ញាតិរបស់លោកសាស្រ្តចារ្យ ស្រី បណ្តូល បានមានក្តី.រ.ន្ធ.ត់.ចិត្តជាខ្លាំង ថែមទាំងបានសរសេររៀបរាប់ឲ្យដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ប្អូនៗស្រឡាញ់បង បងគឺជាបងប្រុសដ៏សង្ហាក្នុងដួងចិត្តរបស់ប្អូនៗ ទោះពេលនេះបងទៅឆ្ងាយមិនអាចត្រឡប់ក៏ដោយ ប្អូននឹងចងចាំអ្វីៗគ្រប់បែបយ៉ាងដែលបងបានប្រាប់និងរូបភាពស្នាមញញឹមរបស់បងដែលប្អូនមិនអាចបំភ្លេចបាន គាត់ជាបង គាត់ដូចជាប៉ា គាត់មើលថៃប្អួនៗនឹងប៉ាម៉ាក តាំងពីខ្លួនឯងនៅ អាយុ 12 ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ជាវីរបុរសនៅក្នុងគ្រួសារ បងប្រុសរបស់ខ្ញុំគាត់តែងតែរៀនអោយខ្ញុំធ្វើជាមនុស្សល្អ បង្រៀនសព្វគ្រប់បែបយ៉ាង គាត់ជាបងប្រុសល្អបំផុត ជាប៉ាល្អបំផុត ជាប្ដីដោយល្អបំផុត ជាកូនល្អបំផុត បើមានជាតិក្រោយពិតប្អូនសុំធ្វើជាប្អូនរបស់បងគ្រប់ភពជាតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលបានបន្សល់គឺអំពើល្អ ស្មាដៃ កិត្តិយស ដែលបានសាង បណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ(ហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង) សូមវិញ្ញាណក្ខន្ធបងប្រុសធំរបស់ខ្ញុំទៅអោយបានស្ងប់សុខ! Srey Bandaul” ។

គួរឱ្យដឹងផងដែរ ទោះបីជាលោកសាស្ត្រាចារ្យបានចាកចេញទៅក៏ពិតមែន តែលោកបានបន្សល់ទុកនូវស្មាដៃ កិត្តិយស ដែលបានសាងកន្លងមកជាច្រើនអនេក ក្នុងការងារបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ នៅក្នុងអង្គការហ្វាពន្លឺសិល្បៈ នៅឯខេត្តបាត់ដំបង ៕

Related posts

Leave a Comment