អ្នកនាង អម្ពរ ទេវី ស្លុតចិត្តយ៉ាងខ្លាំង ក្រោយអ្នកមានគុណក្នុងវិថីសិល្បៈ ២ រូប បានចាកចេញគ្មានថ្ងៃវិលត្រឡប់ជាបន្តបន្ទាប់

ហ្វេស៊បុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កន្លងទៅ មរណភាពរបស់អ្នកដឹកនាំសម្ដែងល្បីឈ្មោះលោក ហ៊ុយ ពុធ ដោយរោគាពាធ បានធ្វើឱ្យសង្គមសិល្បៈមានការតក់ស្លុតយ៉ាងខ្លាំង។ ចំពោះការបាត់បង់វីរៈសិល្បករ ដ៏ល្បីល្បាញ និង មានស្នាដៃជាច្រើននៅលើវិថីសិល្បៈនេះ បានធ្វើឱ្យមហាជន និង សិល្បករ-ការិនី គ្រប់ជំនាន់ បានចូលរួមមរណទុក្ខផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលអ្នកនាង អម្ពរ ទេពី ដែលកំពុងតែរស់នៅសហរដ្ឋអាមេរិកឯនោះវិញ ក៏ហាក់ទប់ចិត្តមិនបាន ក្រោយទទួលដំណឹងមរណភាពរបស់លោក ហ៊ុយ ពុធ រហូតធ្វើឱ្យអ្នកនាង បានចែករំលែកសាររំលែកទុក្ខ និង លើកយកការដឹងគុណ ដែលសិល្បករល្បីឈ្មោះរូបនេះ ធ្លាប់បានជួយជំរុញអ្នកនាង ឱ្យទទួលបានភាពជោគជ័យលើវិថីសិល្បៈកាលពីទស្សវត្សន៍ ៩០ កន្លងមកនោះ។ អ្នកនាង អម្ពរ ទេពី ហាក់បង្ហាញពីទំហំចិត្តក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់ពីអ្នកមានគុណលើវិថីសិល្បៈបានចែកឋានជាបន្ដបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង អម្ពរ ទេវី រៀបរាប់ថា ៖ «នាងខ្ញុំ អម្ពរ ទេវី សូមលំឱនកាយគោរព និង សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសារនៃសព លោកពូ ហ៊ុយ ពុធ ។ នាងខ្ញុំមានអារម្មណ៍ ក្ដុកក្ដួល និង សោកស្ដាយណាស់ ដែលបាត់បង់លោកពូ ដែលជាកំពូលអ្នកនិពន្ធ និង ដឹកនាំរឿងដ៏ល្បីល្បាញនៃខ្សែភាពយន្តខ្មែរ ។ ហ៊ុយ ពុធ លោកគឺជា អ្នកមានគុណរបស់នាងខ្ញុំមុនបង្អស់ ជាមួយនឹងលោកអ៊ំ ម៉ៅ អាយុទ្ធ ក្នុងចំណោមអ្នកមានគុណជាច្រើន ដែលបានជួយរុញច្រាណនាងខ្ញុំឱ្យទទួលបាននូវភាពជោគជយ័ និង ភាពល្បីល្បាញ នៅលើវិស័យខ្សែភាពយន្តខ្មែរនាទស្សវត្សន៍ឆ្នាំ 1990 ខ្សែភាពយន្តដំបូងរបស់លោកដែលធ្វើឱ្យនាងខ្ញុំបានទទួលជោគជ័យគឺរឿង «ស្នេហ៍រហែកជ្រែកវិញ្ញាណ» ។ គុណរបស់លោកបានដក់ជាប់ក្នុងបេះដូងនាងខ្ញុំរហូតតទៅ ។ នាងខ្ញុំសូមលើកម្រាមដៃ បួងសួងដល់វត្ថុសក្ត័សិទ្ធលើលោក សូមឱ្យដួងវិញ្ញាណក្ខន្ធលោកបានទៅកាន់ឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment