ចូលរួមអបអរសាទរ! តារាចម្រៀង វីរៈ និច្ច ទម្លាយមុខគូស្នេហ៍ ក្នុងពិធីចូលចែចូវស្ដីដណ្ដឹង ស្រាប់តែហ្វេនៗនាំគ្នា ភ្ញាក់ផ្អើលចូលខមមិនព្រោងព្រៀតថា…

កាលពីពេលកន្លងមក មហាជននិយមតាមដានសកម្មភាពរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច្ច ប្រាកដជាបានជ្រាបខ្លះមកហើយ ពាក់ព័ន្ធនឹងការងារ ក៏ដូចជាជីវិតឯកជនរបស់នាង ។ តួយ៉ាង បើក្រឡេកទៅមើលរឿងរ៉ាវបេះដូងវិញ វីរៈ និច្ច ក៏ធ្លាប់បានបង្ហើបថា នាងមានគូស្នេហ៍ហើយ តែអ្នកទាំង ២ នៅឆ្ងាយពីគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ នេះ តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រជាច្រើន ហាក់ភ្ញាក់ផ្អើល និង​ រំភើបចិត្តជួសនាងយ៉ាងខ្លាំង ក៏ព្រោះ វីរៈ និច្ច ស្ងាត់ៗ បានដឹកដៃគូស្នហ៍ចែចូវជួបចាស់ទុំតាមប្រពៃណីហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកម្មវិធីចូលចែចូវនោះ​ គេឃើញមានវត្តមាន សមាជិកក្រុមគ្រួសារចាស់ទុំទាំងសងខាង និង វត្តមានរបស់លោក ខាន់ ជេមស៍ ចូលរួមអបអរសាទរ ក្រោមទិដ្ឋភាពសាមញ្ញ តែពោរពេញដោយស្នាមញញឹម ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ហ្វេនៗនាំគ្នា ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ តារាចម្រៀងរូបនេះ បានបង្ហាញមុខគូស្នេហ៍ ដែលប្រែក្លាយឋានៈជា គូដណ្តឹងនឹងគ្នា តាមប្រពៃណី ដោយមាន ពិធីចាស់ទុំជួបជុំគ្នា ដឹងឮទាំងសងខាងទៀតផង។ឯចំណែក គូស្នេហ៍របស់រូបនាង ក៏បានបង្ហើបអារម្មណ៍រីករាយខ្លាំង ក្រោយមាន ពិធីនេះ ដោយក្នុងនោះ រូបលោក បានប្រាប់ឲ្យដឹងថា ៖ អរគុណម៉ាក់ប៉ានឹងគ្រួសារទាំងសងខាង ដែលផ្ដល់ថ្ងៃនេះអោយកូន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Related posts

Leave a Comment