ទីបំផុត មេធាវី ដែលបាត់ខ្លួននៅឆ្នេរអូត្រេះបានប្រទះឃើញហើយ ក្រោយការរុករកអស់រយៈពេល ៩ ម៉ោង សព អណ្តែងចម្ងាយជាង ១០០ ម៉ែត្រ

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ រឿងរ៉ាវមេធាវីមួយរូបដែលបានបាត់ខ្លួននៅឆ្នេរអូត្រះ បានក្លាយជាប្រតិបត្តិការដ៏ក្តៅគគុក ដែលត្រូវបានអាជ្ញាធរបន្តរុករកយ៉ាងសកម្មទាំងកណ្តាលអធ្រាត្រ ដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង អ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកផេក រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យបានដឹងថា ជ.ន.រ.ង.គ្រោះដែលបានបាត់ខ្លួនកាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ ខាងលើ ត្រូវបានរកឃើញហើយ នៅម៉ោង ០៥ និង ៣០ នាទីព្រឹកនេះ ប៉ុន្តែគួរឱ្យសោកស្តាយដោយ.ជ.ន.រ.ង.គ្រោះបាន.ស្លា.ប់.បាត់បងជីវិត ដោយ.ស.ព.បានអណ្តែតទើរលើឆ្នេរខ្សាច់ ចម្ងាយប្រហែល ១០០ ម៉ែត្រ ពីសំណង់ផែថ្មកណ្តាលឆ្នេរអូត្រេះ និង មានចំងាយប្រហែល ១៣០០ ម៉ែត្រ ពីកន្លែងបាត់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា ហេតុ.កា.រ.ណ៍.ដ៏.រ.ន្ធ.ត់.នេះកើតឡើងនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ៣០ នាទីល្ងាច ដែលបុរសម្នាក់បានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ នៅចំណុចឆ្នេរអូរត្រេះ ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង ត្រូវបានក្រុមប្រតិបត្តិការ ចុះរុករកទាំងយប់នៅ វេលាម៉ោង ០៨ និង ៣០ នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្តសញ្ញាណ.ជ.ន.រ.ង.គ្រោះ ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ខាងលើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅនៅរាជធានីភ្នំពេញ និង បានទៅក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និង ទេសចរណ៍ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment