មហាជនជាច្រើនបានជ្រាបដឹងច្បាស់ហើយថា ទាក់ទងនឹងព័ត៌មានស្រ្តីម្នាក់ ដែលមានមុខងារជាកម្មការនីរោងចក្រ បានកើតទុក្ខមិនសុខចិត្តទៅលើរឿងផ្ញើរលុយតាម Wing ខណៈដែលខ្លួនបានផ្ញើលុយចេញពីកំបូល រាជធានីភ្នំពេញ ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើតខេត្តកំពង់ធំចំនួន ៣៥០ដុល្លារ ស្រាប់តែពេលទៅបេីក បែរជាភ្នាក់ងារ Wing បាននិយាយថា លុយនេះត្រូវបានគេបេីកហេីយទៅវិញ។ជាក់ស្តែង ស្រ្តីដែលជាកម្មការិនីរោងចក្ររូបនេះ ក៏បានមកកាន់ទីភ្នាក់ងារ Wing ធំ នៅជិតស្តុបបូកគោដេីម្បីស្នេីរសុំឲ្យមានការស៊េីបអង្កេត ក៏ដូចជាដោះស្រាយចំពោះករណីនេះផងដែរ។ យ៉ាងណាមិញ នៅមុននេះបន្តិច យោងតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ធនាគារឯកទេស វីង បានធ្វើការបញ្ជាក់ឲ្យដឹងថា
៖«បន្ទាប់ពីបានទទួលព័ត៌មានអំពីករណីរវាងអតិថិជនដែលជាកម្មការនីរោងចក្រជាមួយភ្នាក់ងារវីងនៅក្នុងសង្កាត់កំបូល ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា បានជួបជាមួយភាគីពាក់ព័ន្ធព្រមទាំងធ្វើការសើបអង្កេត ជាក់ស្តែងកាលពីថ្ងៃទី០៤ វិច្ឆិកា ២០១៩ នេះ ហើយបានផ្តល់នូវដំណោះស្រាយមួយដ៏សមស្រប
និងយុត្តិធម៌ដែលភាគីទាំងអស់ព្រមទទួលយកបាន។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកសេវាកម្មអតិថិជនរបស់វីងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ ៖ 855 23 999 989 ឬ012 999 489 រៀងរាល់ម៉ោងធ្វើការ»។ជាមួយគ្នានេះដែរ ស្រ្តីជាកម្មការិនីរោងចក្រខាងលើ ដែលមានគណនីហ្វេសបុកឈ្មោះ នីសា ក៏បានមានការបញ្ជាក់ផងដែរថា៖«នាងខ្ញុំសូមអរគុណចំពោះក្រុមហ៊ុនវីង ដែលបានដោះស្រាយចំពោះករណីរបស់នាងខ្ញុំ។ នាងខ្ញុំមានការពេញចិត្តចំពោះដំណោះស្រាយមួយនេះ
វាគ្រាន់តែជាបញ្ហារបស់នាងខ្ញុំនិងភ្នាក់ងារដែលខ្ញុំវេប្រាក់ប៉ុណ្ណាះមិនពាក់ពន្ធ័ជាមួយក្រុមហ៊ុនវីងនោះទេ។ នាងខ្ញុំមានការពេញចិត្តចំពោះក្រុមហ៊ុនវីងដែលមានការយកចិត្តទុកដាក់ចំពោះអតិជន។ នាងខ្ញុំសូមអធ្យាស្រ័យដែលធ្វេីការឡាយក្នុងហ្វេសប៊ុក មុនទទួលបានដំណោះស្រាយពីក្រុមហ៊ុនវីង»។ប្រភព៖ហ្វេសប៊ុក