គួរឲ្យរំភើបចិត្តណាស់! ទីបំផុតស្តេចប្រដាល់ អេ ភូថង ជាពីជំងឺកូវីដ១៩ បានត្រឡប់ទៅផ្ទះវិញ ក្រោយសម្រាកព្យាលបាលជិត ១ ខែ

ជឿជាក់ថាពុកម៉ែបងប្អូនដែលនិយមទស្សនាកីឡាប្រដាល់ ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺលោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុករូបលោកជាកំពូលអ្នកប្រដាល់ គុណខ្មែរ កាលពីជាង ១០ឆ្នាំមុនមកម្ល៉េះ ដែលធ្វើឲ្យមហាជនជាច្រើននៅតែដដក់ជាប់ចិត្តមិនទាន់រសាយនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង មិនគួរឲ្យជឿរ ក្រោយទទួលដំណឹងថាលោក អេ ភូថង បានមានវិជ្ជមានកូវីដ១៩។ នេះបើតាមរយៈប្រភពលោក អ៊ឹម ជីវ៉ា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរលោក អ៊ឹម ជីវ៉ា ក៏បានប្រាប់បន្ថែមទៀតថា៖ “កីឡាករប្រដាល់ លោក អេ ភូថង វិជ្ជមានកូវីត-19 បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅមនុនេះបន្តិចនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ ក្រោយសម្រាកព្យាបាលជំងឺកូវីដ១៩ អស់រយៈពេលជិត ១ ខែ ពេលនេះ អតីតកំពូលអ្នកប្រដាល់គុនខ្មែរដ៏ល្បីបំផុតរបស់កម្ពុជា លោកគ្រូ អេ ភូថង បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកពីគ្រូពេទ្យមួយរូបដែលមានឈ្មោះថា «Chhany Meun» នៅមណ្ឌលកូវីដ១៩ អូឡាំពិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូពេទ្យរូបនេះបានបង្ហោះសារបញ្ជាក់ថា៖ “រួមសុខទុក្ខជាមួយគាត់ជិត ១ ខែហើយ ឥលូវនេះគាត់បានវិលត្រលប់ទៅផ្ទះវិញហើយ ជាមួយស្នាមញញឹម ទៅជួបក្រុមគ្រួសារ ។ គួរបញ្ជាក់ដែរថាក្នុងសម័យកាលនេះ បើថែទាំសុខភាពបានល្អ គឺជាជោគជ័យមួយដ៏ធំធេងណាស់ទៅហើយ” ។

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment