រំភើបជំនួស! ស្ងាត់ៗ ស្រាប់តែ ទឹម រដ្ឋា surprise ខួបកំណើត ប៉ាៗ មើលទៅសាមញ្ញណាស់ តែមើលទឹកមុខម្នាក់ៗស្បាយរីករាយជុំគ្រួសារ ហើយថែមទាំងពោលពាក្យប៉ុន្មានម៉ាតនេះថា…

ជឿជាក់ថាពុកម៉ែបងប្អូន ក៏ដូចជាប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន គឺតារាសម្តែង និង ជាតារាម៉ូឌែល ទឹម រដ្ឋា នោះ ដែលនៅតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនក៏ដូចជាអ្នកគាំទ្ររបស់ខមកទល់ពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញ ទឹម រដ្ឋា បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីកម្មវិធីខួបកំណើត ឪពុកបង្កើតរបស់ខ្លួន ដែលកូនៗបានរៀបចំឡើង surprise មើលទៅយ៉ាងសាមញ្ញណាស់ តែមើលទៅទឹកមុខម្នាក់ៗសប្បាយរីករាយជុំគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះផងដែរ រដ្ឋា ក៏បានពោលពាក្យយ៉ាងមានន័យប៉ុន្មានម៉ាតនេះថា៖ “រីករាយថ្ងៃកំណើតម្ចាស់ជីវិតកូនៗ Tim Vanna ក្ដីប្រាថ្នារបស់កូនៗសូមជូនពរប៉ាមានសុខភាពល្អនឹងអាយុវែង នៅជាម្លប់ដល់កូនៗតចៅ នឹង ចៅតទួត ស្រលាញ់ប៉ាណាស់ម្ចាស់ជិវិតអើយ ទោះបីអត់មានម៉ាក់នៅជាមួយពួកយើងទៀតមែនតែប៉ានៅតែបំពេញតួរនាទីជាប៉ាផងជាម៉ាក់ផងនឹង ផ្ដល់ភាពកក់ក្ដៅដល់កូនៗយ៉ាងពេញលិញ ស្ដាយណាស់ប្អូនពៅ Neo Tim រវល់ធ្វើការអត់បានចូលរួម”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេស៊បុកជាច្រើនបាននាំគ្នាចូលទៅ ខមិន បែបនេះថា៖ “រីករាយថ្ងៃកំណើតពូ Tim Vanna, រីករាយថ្ងៃខួបកំណើតលោកប៉ា , រីករាយថ្ងៃខួបកំណើតលោកពូ សូមអោយមានសុខភាពល្អ ជាម្លប់ដល់កូនចៅ , ក្មួយសូមជូនពរពូមានសុខភាពល្អ, រីករាយថ្ងៃខួបកំណើតលោកពូ, ជូនពរថ្ងៃកំណើតលោកប៉ា, Happy birthday to u pa ជូនពរអោយគាត់មានសុភាពល្អអាយុ100ឆ្នាំ…”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment