អ្នកខេត្តកោះកុងស្រុះគ្នាណាស់! អាជ្ញាធរពួតដៃសប្បុរសជន ដំឡើងបំពង់អុកស៊ីសែន សម្រាប់សង្គ្រោះអ្នកជំងឺកូវីដ-១៩

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា ខេត្តកោះកុង គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៨ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើការបិទខ្ទប់ បន្ទាប់ពីមានការរីករាលដាលការឆ្លងវីរុសកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក មន្ទីរពេទ្យខេត្តកោះកុង បានប្រកាសដំណឹងឲ្យដឹងដែរថា៖ “ក្នុងកំឡុងពេលនៃការផ្ទះឆ្លងរាលដាលជាសាកល(Pandemic) នៃជំងឺកូវីដ១៩ ដ៏.កា.ច.សា.ហា.វ.នេះ ទោះជាប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អន្តរក្រសួង មន្ទីរ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងខិតខំប្រឹងប្រឹងយ៉ាងសស្រាក់សស្រាំ ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺនេះយ៉ាងណាក៏ដោយ ក៏ជំងឺឆ្លងដ៏.កា.ច.សា.ហា.វ.នេះបានឆ្លងរាលដាលដល់សហគមន៍ទូទាំងប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញខេត្តកោះកុងក៏ជាខេត្តមួយបាននិងកំពុង.រ.ង.គ្រោះដោយមានការឆ្លងរាលដាលចូលដល់សហគន៍ផងដែរ និងមានអ្នកជំងឺកូវីដ១៩កំរិតមធ្យម និងធ្ង.ន់.ធ្ង.រ.ចូលមកសម្រាកថែទាំ ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុងរាប់រយនាក់ ។ ជាភ័ពសំណាងដោយមានការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជននានាយ៉ាងផុលផុស(វប្បធម៌នៃការចែករំលែក ខ្មែរជួយខ្មែរ) រួមនិងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទើបធ្វើឱ្យមន្ទីរពេទ្យ នាខេត្តជាយដែនមួយនេះមានលទ្ធភាពរៀបចំតម្លើង តប្រព័ន្ធទុយោអុកស៊ីសែនដើរតាមជញ្ជាំងដែលមានតម្លៃខ្ពស់ ដើម្បីសង្គ្រោះអ្នកជំងឺកូវីដ១៩ ទាន់ពេលវេលា ។ ក្រៅពីការព្យាបាលដោយឱសថ និងការខិតខំយកចិត្តទុកដាក់ថែទាំ ព្យាបាលពីក្រុមគ្រូពេទ្យ ប្រព័ន្ធអុកស៊ីសែននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកព្យាបាលសង្គ្រោះអាយុជីវិតអ្នកជំងឺ១៩បានរាប់រយនាក់ ។ ទន្ទឹមនឹងនោះដោយសារមន្ទីរពេទ្យមានអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរមានការកើនឡើង ធ្វើឱ្យតម្រូវការប្រើប្រាស់អុកស៊ីសែនកាន់តែច្រើន ឯកាចំណាយលើការផ្គត់ផ្គង់បញ្ចូលអុកស៊ីសែនក៏កាន់តែច្រើន ក្នុងខេត្តមិនមានកន្លែងផលិតអុកស៊ីសែន ធ្វើឱ្យមន្ទីរពេទ្យកំពុងឈានទៅរកការខ្វះខាតអុកស៊ីសែនប្រើប្រាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិកមន្ទីរពេទ្យខេត្តកោះកុងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលជាសប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លា បានចូលរួមចំណែកឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ១៩ រួចផុតពីក្តីស្លាប់ជាច្រើននាក់ និងជាការចូលរួមផ្តល់កំលាំងចិត្តដ៏សំខាន់ដល់ក្រុមគ្រូពេទ្យផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបួងសួង ដល់បារមីនៃវត្ថុស័ក្តិសិទ្ធទាំងឡាយ និងទេវតាឆ្នាំថ្មីប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាជាម្ចាស់អំណោយទាំងអស់ និងក្រុមគ្រួសារ ទទួលជោគជ័យគ្រប់ភារកិច្ច រកទទួលទាន មានបាន និងសូមជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។”៕​

ប្រភព៖ មន្ទីរពេទ្យខេត្តកោះកុង

Related posts

Leave a Comment