អីយ៉ា ស្ងាត់ៗ តារាសម្តែង សុខ មុន្នីពិសី ប្អូនជីដូនមួយ មាស សុខសោភា សម្រេចចិត្តភ្ជាប់ពាក្យក្នុងវ័យ ៣១ ឆ្នាំ

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តប្រាកដជាធ្លាប់បានដឹងមកហើយពីទំនាក់ទំនងរបស់តារាសម្តែង សុខ មុន្នីពិសី និង តារាចម្រៀង មាស សុខសោភា ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ។ កន្លងមក បងប្អូនជីដូនមួយដែលជាអ្នកសិល្បៈទាំង ២ រូបខាងលើ ក៏ត្រូវបានអ្នកគាំទ្រសង្កេតឃើញច្រើនមកហើយដែរ ថាធ្លាប់បានចូលរួមសម្តែងបទចម្រៀងរួមគ្នាជាច្រើនទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈពេលចុងក្រោយនេះ បើនិយាយពីតារាសម្តែងកញ្ញា សុខ មុន្នីពិសី ហាក់ស្ងប់ស្ងាត់ខ្លាំងលើវិថីសិល្បៈ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើននឹករឭកដល់រូបនាងយ៉ាងខ្លាំង ។ យ៉ាងណាមិញ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ បើតាមគណនីហ្វេសប៊ុករបស់តារាចម្រៀង មាស សុខសោភា បានឱ្យដឹងថា កញ្ញា សុខ មុន្នីពិសី បានសម្រេចចិត្តដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឱ្យដឹង ដោយសារជំងឺកូវីដ-១៩ កំពុងវាយប្រហារនោះ ដូច្នេះពិធីភ្ជាប់ពាក្យរបស់តារាសម្តែងវ័យ ៣១ ឆ្នាំ សុខ មុន្នីពិសី មិនមានពិធីអ្វីធំដុំនោះទេ ពោលគឺទាំងកូនក្រមុំ និង កូនកំលោះមានការតុបតែងខ្លួនបែបសាមញ្ញៗប៉ុណ្ណោះ ។ ក្នុងនោះដែរ គេសង្កេតឃើញមានការចូលរួមពីសំណាក់តារាចម្រៀង មាស សុខសោភា និង គូស្នេហ៍ រួមទាំងបងប្អូនសាច់ញាតិមួយចំនួនតូចទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា កញ្ញា សុខ មុន្នីពិសី ត្រូវបានគេដឹងថាជាតារាសម្តែងស្រីមួយរូប ដែលនិយមចូលចិត្តការលេងខ្លួនបែបសិចស៊ីគួរសម ហើយនាងកាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីគេដឹងថានាងជាប្អូនស្រីជីដូនមួយនឹងតារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment