សូមចូលរួមរំលែកទុក្ខផង ប្អូនស្រីទេីបតែអាយុ ១៨ឆ្នាំ មានចរិតល្អនិងស្លូតបូតណាស់ បែរជាទទួលមរណភាពដោយសារតែ

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Jelly Na» បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈដែលប្អូនស្រីជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេងបែបនេះសោះ ដោយសារតែជំងឺមហារីកគ្រាប់ឈាម ពិតជាគួរឲ្យអាសូរខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះដែរ គណនីហ្វេសប៊ុកលើនេះក៏បានសម្តែងនូវអារម្មណ៍សោកសៅយ៉ាងខ្លាំង និង បានសរសេររៀបរាប់ប្រាប់ថា៖ “ចែពិតជាសោកស្ដាយខ្លាំងណាស់ដែលបាត់បង់ប្អូនស្រី ចែចាំមិនភ្លេចទេយើងធ្លាប់កម្សត់កម្រជាមួយគ្នាតែពេលនេះលែងមានប្អូនស្រីចែនៅសើចសប្បាយជាមួយចែទៀតហើយ ទើបតែអាយុ18ឆ្នាំកំពុងតែពេញស្រលាញ់ខ្លូនពេញសប្បាយពេញស្អាត ហេតុអីប្អូនអាយុខ្លីបែបនេះ កើតជាតិក្រោយកុំអោយដូចជាតិនេះណា ប្អូនស្រីស្លូតហើយចឹត្តល្អណាស់ ចែសុំអោយប្អូនស្រីទៅអោយបានសុខ Srey Meas”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment