អានសារមួយនេះហើយរំជួលចិត្តណាស់! លោក ហ្វៃ សំអាង ទម្លាយទាំងអួលអាក់ ពីស្នាដៃល្បីៗរបស់កំពូលអ្នកដឹកនាំរឿង ហ៊ុយ ពុធ ក្រោយមរណភាព

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ បើងាកទៅមើលគណនីហ្វេសប៊ុករបស់សិល្បករ-ការិនីជាច្រើន កំពុងតែចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំនៃការបាត់បង់លោក ហ៊ុយ ពុធ ដែលជាអ្នកដឹកនាំលល្បីឈ្មោះ ក្រោយទទួលមរណភាព កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ដោយរោគាពាធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នានេះផងដែរ គេបានឃើញលោក ហ្វៃ សំអាង ជាអ្នកនិពន្ធ និង ដឹកនាំល្បីមួយរូបដែរនោះ ក៏បានបង្ហោះសាររំលែកទុក្ខ និង បានសរសេររៀបរាប់យ៉ាងក្តុកក្តួល ពីស្នាដៃច្រើនរបសិល្បករឆ្នើមលោក ហ៊ុយ ពុធ ដែលប្រៀបដូជាគ្រូ និង រៀបច្បងរបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសារនោះ លោក ហ្វៃ សំអាង ក៏បានរៀបរាប់ថា៖ “ខ្ញុំនិងក្រុមគ្រួសារពិតជាមានក្តីក្តុកក្តួលនិងសោកស្តាយជាទីបំផុតចំពោះមរណភាពរបស់លោកគ្រូហ៊ុយពុធ កំពូលអ្នកដឹកនាំរឿងភាពយន្ត ចម្រៀងកាយវិកា ចម្រៀងKaraoke កម្មវិធីទូរទស្សន៍តាំងពីសម័យមុនឆ្នាំ១៩៧៥និងរហូតមកដល់សម័យតេជោហ៊ុនសែន លោកគ្រូមានស្នាដៃច្រេីនគួរអោយគោរពកោតសរសេីរ រឿងដែលល្បីល្បាញខ្លាំងគឺរឿងស្នេហ៍រហែកជ្រែកវិញ្ញណ ដែលធ្វេីអោយអ្នកស្រីអម្ពរទេវីទទួលបានភាពល្បីល្បាញនៅក្នុពិភពភាពយន្ត រឿងបុត្រាភូជុង្គនាគ។ ល។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហ្វៃ សំអាង បន្តទៀតថា៖ “បទចម្រៀងជាច្រេីននៅក្នុងផលិតកម្មហង្សមាសនិងរស្មីហង្សមាស ផលិតកម្មអង្គរវត្ត លោកគ្រូបានដឹកនាំតារាជាច្រេីនដួងនៅក្នុងបទចម្រៀងKaraoke អោយមានកេរឈ្មោះ អ្នកខ្លះក៏នៅនឹកឃេីញលោកគ្រូ អ្នកខ្លះក៏មិននឹកនានៅពេលលោកគ្រូមិនមានប្រយោន៍សម្រាប់ពួកគេទៀត ចំពោះខ្ញុំជាអ្នកគាំទ្រស្នាដៃរបស់លោកគ្រូនៅតែចងចាំជំនួសពួកគេនៅក្នុងបេះដូងជានិច្ច ។ ខ្ញុំនិងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខដ៏ក្រៀក្រំនេះជាមួយគ្រួសារលោកគ្រូផងនិងសូមបួងសួងដល់វត្ថុសក្ត័សិទ្ធិនៅក្នុងលោកសូមអោយវិញ្ញាណក្ខន្ធលោកគ្រូបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment